Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:22 - អាល់គីតាប

22 បង​ប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន​ទាំង​អស់​គ្នា។ បង​ប្អូន​ទាំង​អស់​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ជា​ពិសេស​បង​ប្អូន​ដែល​ជា​អ្នក​រាជ‌ការ​របស់​ស្តេច‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 វិសុទ្ធជន​ទាំងអស់ ជាពិសេស​ពួក​អ្នក​ពី​ដំណាក់​របស់​សេសារ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពួក​បរិសុទ្ធ​ទាំង​អស់​ ជា​ពិសេស​ពួកអ្នក​នៅ​ក្នុង​ដំណាក់​ស្ដេច​ក្រុង​រ៉ូម​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 បងប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន​ទាំង​អស់​គ្នា។ បងប្អូន​ទាំង​អស់​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* ជា​ពិសេស បងប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅ‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា មាន​ពួក​អ្នក​នៅ​ដំណាក់​សេ‌សារ​ជា​ដើម ក៏​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង




ភីលីព 4:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង​ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ដ​ដូច្នោះ​ដែរ។


ជា​ពិសេស គេ​ព្រួយ​ចិត្ដ​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ។ បន្ទាប់​មក​គេ​ក៏​ជូន​ដំណើរ​គាត់​រហូត​ដល់​សំពៅ។


លោក​អាណាណាស​ឆ្លើយ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​បរិសុទ្ធ​របស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់


សូម​បង​ប្អូន​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​ផង។ ក្រុម‌ជំអះ​ទាំង​អស់​របស់​អាល់ម៉ា‌ហ្សៀស សូម​ជម្រាប​សួរ​មក​បង​ប្អូន។


សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ និង​ការ​រួម​រស់​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


គឺ​នៅ​ក្នុង​សាលា​កាត់​ក្ដី​ទាំង​មូល និង​នៅ​គ្រប់​ទី​កន្លែង​ឯ​ទៀតៗ​មនុស្ស‌ម្នា​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស។


សូម​ជម្រាប​សួរ អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង​ប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់​ផង។ បង​ប្អូន​នៅ​ស្រុក​អ៊ីតា‌លី ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


ក្រុម‌ជំអះ​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។


ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​ប្អូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យើង​នឹង​និយាយ​ជា​មួយ​គ្នា​ផ្ទាល់​មាត់​តែ​ម្ដង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម