Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:2 - អាល់គីតាប

2 ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ដ​គំនិត​តែ​មួយ ឲ្យ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​អ៊ីសា‌ជាអម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​សូមអង្វរ​អ៊ើរ៉ូឌា ហើយ​សូមអង្វរ​ស៊ុនទីច​ដែរ ឲ្យ​មានចិត្តតែមួយ​ក្នុង​ព្រះអម្ចាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ខ្ញុំ​សូម​ដាស់តឿន​ដល់​នាង​អេរ៉ូឌី​ និង​នាង​ស៊ុនទីច​ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះអម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូ‌ឌា និង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មាន​គំនិត​តែ​មួយ​ក្នុង​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ឲ្យ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​សូម​ទូន្មាន​ដល់​នាង​អ៊ើរ៉ូឌា នឹង​នាង​ស៊ុន‌ទីច​ដែរ ឲ្យ​មូល​គំនិត​តែ​១​ក្នុង​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង




ភីលីព 4:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ហើយ គាត់​ឲ្យ​បង‌ប្អូន​ចេញ​ដំណើរ​ទៅ ទាំង​ផ្តាំ​ថា៖ «កុំ​ឈ្លោះ​ប្រកែក​គ្នា​នៅ​តាម​ផ្លូវ​ឡើយ»។


អំបិល​ជា​របស់​មួយ​សំខាន់​ណាស់ ប៉ុន្ដែ បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​វា​ប្រៃ​ឡើង​វិញ​បាន?


បង​ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ក្នុង​នាម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ដ​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង​ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។


ទោះ​បី​យើង​បាន​ដល់​ត្រឹម​ណា​ក៏​ដោយ យើង​ត្រូវ​តែ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​ដដែល។


ត្រូវ​លើក​តម្លៃ​បង​ប្អូន​ទាំង​នោះ​ឲ្យ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ដ​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ចការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​ឲ្យ​បាន​សុខ​ជា​មួយ​គ្នា។


ចូរ​ខិត‌ខំ​ឲ្យ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិត‌ខំ​ឲ្យ​បាន​បរិសុទ្ធ​ទៀត​ផង បើ​មិន​បាន​បរិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​អុលឡោះ‌ជាអម្ចាស់​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម