Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:20 - អាល់គីតាប

20 ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្តាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ជូនអុលឡោះ‌តាអាឡា និង​យក​ជ័យ​ជូន​លោក​គេឌាន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពេលនោះ ពួក​ទាំង​បី​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង កាន់​ត្រែ​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្តាំ ហើយ​ស្រែក​ឡើង​ថា៖ «នេះ​ហើយ​ជា​ដាវ​របស់​ព្រះ‌យេហូវ៉ា និង​របស់​គេឌាន!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះ‌អម្ចាស់ និង​យក​ជ័យ​ជូន​លោក​គេឌាន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ពួក​ទាំង​៣​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​ត្រែ​នៅ​ដៃ​ស្តាំ​សំរាប់​នឹង​ផ្លុំ ក៏​ស្រែក​ឡើង​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំ ប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី ប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីប នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។


អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ដល់​ពេល​ណា​ទើប​សម្រាក? ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ ហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ!”


ក្នុង​រយៈ​ពេល​ដ៏​ខ្លី គឺ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។ នៅ​ពេល​ឮ​សំឡេង​ត្រែ​ចុង​ក្រោយ (ដ្បិត​នឹង​មាន​សំឡេង​ត្រែ​បន្លឺ​ឡើង) មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ទាំង​មាន​រូប​កាយ​ដែល​មិន​ចេះ​រលួយ រីឯ​យើង យើង​នឹង​ត្រូវ​ប្រែ​ទ្រង់​ទ្រាយ​ដែរ


យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អំណាច​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ​ជា​អំណាច​របស់​អុលឡោះ មិន​មែន​ជា​របស់​យើង​ទេ។


ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មេ​ម៉ាឡា‌អ៊ីកាត់ និង​សំឡេង​ត្រែ​របស់​អុលឡោះ អ៊ីសា‌ជាអម្ចាស់​ផ្ទាល់​នឹង​ចុះ​ពី​សូរ៉កា​មក។ អស់​អ្នក​ជឿ​លើ​អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន


ដោយ‌សារ​ជំនឿ ហាបេល​បាន​ជូន​គូរបាន​មួយ​ទៅ​អុលឡោះ ជា​គូរបាន ប្រសើរ​ជាង​គូរបាន​របស់​កបេល។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​អុលឡោះ​ផ្ដល់​សក្ខី‌ភាព​ថា គាត់​ជា​មនុស្ស​សុចរិត។ ទ្រង់​គាប់​ចិត្ត។


នៅ​ជុំ​ទី​ប្រាំ​ពីរ ពេល​ក្រុម​អ៊ីមុាំ​ផ្លុំ​ស្នែង យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​ស្រែក​ជយឃោស​ឡើង! ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រគល់​ទី‌ក្រុង​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។


ប្រជា‌ជន​ស្រែក​ជយឃោស ហើយ​ក្រុម​អ៊ីមុាំ​ក៏​ផ្លុំ​ស្នែង​ដែរ។ កាល​ប្រជា‌ជន​ឮ​ស្នូរ​សំឡេង​ស្នែង​គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ខ្លាំង ពេល​នោះ​កំពែង​ក្រុង​ក៏​រលំ​ចុះ​នៅ​នឹង​កន្លែង។ ប្រជា‌ជន​សំរុក​ឡើង​ទៅ​មុខ​រៀងៗ​ខ្លួន ហើយ​ដណ្តើម​យក​ទី‌ក្រុង។


ត្រូវ​ឲ្យ​អ៊ីមុាំ​ប្រាំពីរ​នាក់​កាន់​ស្នែង​ចៀម​សម្រាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំ‌វិញ​ទី‌ក្រុង​ប្រាំ​ពីរ​ជុំ រួច​ឲ្យ​ក្រុម​អ៊ីមុាំ​ផ្លុំ​ស្នែង​ចៀម។


ប៉ុន្ដែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​បង​ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។


លុះ​ជិត​ពាក់​កណ្តាល​អធ្រាត្រ ពេល​ដែល​គេ​ទើប​នឹង​ប្តូរ​អ្នក​យាម លោក​គេឌាន និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​គាត់ មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។


ពួក​គេ​ឈរ​នៅ​កន្លែង​រៀងៗ​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។


ស្អែក​ឡើង ស្តេច​សូល​រៀប‌ចំ​ទ័ព​ជា​បី​កង រួច​សំរុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កំដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម