Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:14 - អាល់គីតាប

14 ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ចំណុះ​ស្តេច​អេក្លូន​ជា​ស្តេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​នៅ​ជា​ចំណុះ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់​នោះ​អស់​១៨​ឆ្នាំ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់ ដៃ​របស់​ប្រជា‌ជាតិ​នានា ទ្រង់​ឲ្យ​បច្ចា‌មិត្ត​គ្រប់‌គ្រង​លើ​ពួក​គេ។


យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ខ្មាំង​សត្រូវ​នឹង​មាន​ជ័យ​ជំនះ​លើ​អ្នក​រាល់​គ្នា អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា​នឹង​ត្រួត‌ត្រា​លើ​អ្នក​រាល់​គ្នា ហើយ​ទោះ​បី​គ្មាន​នរណា​ដេញ​តាម​ក្តី ក៏​អ្នក​រាល់​គ្នា​រត់​គេច​ខ្លួន​ដែរ។


អ្នក​ដាំ​អូលីវ​ពាស​ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​កៀប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។


ស្តេច​អេក្លូន​បាន​ពួត​ដៃ​ជា​មួយ​ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​អាម៉ាឡេក ទៅ​ច្បាំង​នឹង​អ៊ីស្រ‌អែល ហើយ​ដណ្តើម​បាន​ក្រុង​ដើម​លម៉ើ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​ធ្វើ​ឲ្យ​មាន​អ្នក​សង្គ្រោះ​ម្នាក់​ងើប​ឡើង​សង្គ្រោះ​ពួក​គេ គឺ​លោក​អេហ៊ូដ ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន លោក​អេហ៊ូដ​ប្រើ​តែ​ដៃ​ឆ្វេង​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ចាត់​លោក​អេហ៊ូដ​ឲ្យ​នាំ​សួយ‌សារ‌អាករ​ទៅ​ជូន​ស្តេច​អេក្លូន​ជា​ស្តេច​ស្រុក​ម៉ូអាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម