ពួកចៅហ្វាយ 21:10 - អាល់គីតាប10 ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែ ចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេសដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេសក្នុងស្រុកកាឡាដ ដោយមុខដាវរួមទាំងស្ត្រី និងក្មេងៗផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ដូច្នេះ ក្រុមជំនុំក៏ចាត់មនុស្សមួយម៉ឺនពីរពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅទីនោះ ដោយបញ្ជាថា៖ «ចូរទៅសម្លាប់ពួកអ្នកស្រុកយ៉ាបេស-កាឡាត ដោយមុខដាវ រួមទាំងស្រ្ដី និងកូនក្មេងផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ដូច្នេះ អង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែចំនួនមួយម៉ឺនពីរពាន់នាក់ ឲ្យទៅភូមិយ៉ាបេស ដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាដ ដោយមុខដាវ រួមទាំងស្ត្រី និងក្មេងៗផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ដូច្នេះពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហានឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសំឡាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ នឹងពួកក្មេងផង សូមមើលជំពូក |
ស្តេចសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រអែល តាមរយៈពួកអ្នកនាំសារដោយផ្តាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ អុលឡោះតាអាឡាបណ្តាលឲ្យប្រជាជនភ័យខ្លាច ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។