Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 18:18 - អាល់គីតាប

18 ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា​យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជា‌ចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ដូច្នេះ សង្ឃ​នោះ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នាកំពុង​ធ្វើ​អ្វី​ហ្នឹង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដោយ​ឃើញ​អ្នក​ទាំង​ប្រាំ​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​មីកា យក​រូប​ព្រះ រូប​បដិមា រូប​ចម្លាក់​ផ្សេងៗ និង​រូប​សំណាក​ធ្វើ​ពី​ប្រាក់​ដូច្នេះ បូជា‌ចារ្យ​ក៏​សួរ​ទៅ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ហ្នឹង?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​អ្នក​ទាំង​៥​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​មីកា យក​រូប​ឆ្លាក់ នឹង​អេផូឌ ព្រម​ទាំង​រូប​ព្រះ នឹង​រូប​សិត​ដូច្នោះ នោះ​គាត់​សួរ​ថា អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដូច្នេះ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 18:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​ទាំង​នោះ​បរា‌ជ័យ និង​អស់​ឫទ្ធិ ពួក​គេ​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ឡើយ ហើយ​ពួក​គេ​ក៏​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ​សឹក​ដែរ។


ពេល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់‌គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ ដោយ​អង្រួន​ព្រួញ​សួរ​រូបចម្លាក់ និង​ពិនិត្យ​មើល​ថ្លើម​ដើម្បី​ផ្សង។


«អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​រូប​ព្រះ​ក្លែង​ក្លាយ មិន​ត្រូវ​ធ្វើ​រូប​បដិមា‌ករ ឬ​ស្តូប ហើយ​ក៏​មិន​ត្រូវ​បញ្ឈរ​ថ្ម​រចនា​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​សម្រាប់​ថ្វាយ‌បង្គំ​ឡើយ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យក​រូប​សំណាក រូប​បដិមា និង​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​ប្រាក់​ទៀត​ផង។ ពេល​នោះ បូជា‌ចារ្យ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់។


ពួក​គេ​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «នៅ​ឲ្យ​ស្ងៀម​កុំ​មាត់ ក អី! ចូរ​ទៅ​ជា​មួយ​យើង ធ្វើ​ជា​បូជា‌ចារ្យ​គ្រប់‌គ្រង​លើ​ពួក​យើង! ចូរ​គិត​មើល៍ តើ​លោក​គួរ​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​គ្រួសារ​របស់​មនុស្ស​តែ​ម្នាក់ ឬ​ក៏​ធ្វើ​ជា​បូជា‌ចារ្យ​សម្រាប់​ពូជ​អំបូរ​មួយ​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម