Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 13:14 - អាល់គីតាប

14 នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង​បាយ​ជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​ហាឡាល់​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គឺ​មិន​ត្រូវ​ឲ្យ​នាង​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយ‌ជូរ ក៏​មិន​ត្រូវ​ឲ្យ​នាង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ឡើយ ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​យើង​បាន​បង្គាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង‌បាយជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គឺ​មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​កើត​ពី​ដើម​ទំពាំង‌បាយ‌ជូរ​ឡើយ ក៏​មិន​ត្រូវ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា ឬ​បរិភោគ​អ្វី​ដែល​មិន​ស្អាត​ផង ត្រូវ​ឲ្យ​នាង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ហើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 13:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អ្នក​ទាំង​នោះ​តប​ថា៖ «ពួក​យើង​មិន​ទទួល​ទាន​ស្រា​ទេ ដ្បិត​លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​រេកាប និង​ជា​បុព្វបុរស​របស់​យើង​បាន​ហាម‌ប្រាម​យើង​ថា “អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​ផឹក​ស្រា​ជា​ដាច់​ខាត។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ជូនអុលឡោះ‌តាអាឡា


ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង​បាយ​ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំង​បាយ​ជូរ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ជា​ដាច់​ខាត។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។


ម្តាយ​របស់​អ៊ីសា​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។


នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់ យើង​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​តែងតែ​ប្រព្រឹត្ដ​តាម​ពាក្យ​រំលឹក​ដាស់‌តឿន​របស់​យើង ហើយ​បង​ប្អូន​ក៏​នឹង​ប្រព្រឹត្ដ​តាម​ត​ទៅ​មុខ​ទៀត​ដែរ។


ចាប់​ពី​ពេល​នេះ​ទៅ ត្រូវ​ប្រយ័ត្ន​កុំ​ពិសា​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​មិន​ហាឡាល់​ដែរ


គាត់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ គាត់​ហាម​ខ្ញុំ​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ឲ្យ​បរិភោគ​អ្វី​ដែល​មិន​ហាឡាល់​ដែរ ដ្បិត​កូន​នោះ​នឹង​ត្រូវ​ញែក​ជូន​អុលឡោះ​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ ទុក​ជា​អ្នក​ណា​សារីត​មួយ​គត់​រហូត​អស់​មួយ​ជីវិត»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម