Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 12:6 - អាល់គីតាប

6 នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រា‌អ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ-ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ​មាន​ពួក​អេប្រា‌អ៊ីម បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» ព្រោះ​គេ​ចេញ​ខ្យល់និយាយ​ពាក្យ​នោះ​មិន​ត្រូវ នោះ​ពួក​កាឡាត​ក៏​ចាប់​គេ ហើយ​សម្លាប់​នៅ​ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នោះទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអិម​ដួល​ស្លាប់​អស់​ចំនួន​បួន​ម៉ឺន​ពីរ​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នោះ​ពួក​កាឡាដ​ក៏​បង្គាប់​ឲ្យ​គេ​និយាយ​ពាក្យ «ស៊ីបូ‌លេត» ហើយ​បើ​អ្នក​នោះ​និយាយ​ថា «ឈីបូ‌លេត»-ព្រោះ​ពួក​អេប្រាអ៊ីម​និយាយ​ពាក្យ​នេះ​មិន​ច្បាស់​ទេ- ដូច្នេះ ពួក​កាឡាដ​ក៏​សម្លាប់​គេ​នៅ​ត្រង់​កន្លែង​ឆ្លង​ទន្លេ​យ័រដាន់​នោះ​ទៅ។ នៅ​គ្រា​នោះ មាន​ពួក​អេប្រាអ៊ីម​បួន​ម៉ឺន​ពីរ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​ពួក​កាឡាត​បង្គាប់​ឲ្យ​គេ​ចេញ​ពាក្យ​ថា «ស៊ីបូ‌លែត» ហើយ​បើ​គេ​ថា «ឈីបូ‌លែត» វិញ ដោយ​គេ​ធ្វើ​មាត់​ឲ្យ​ចេញ​ខ្យល់​នោះ​មិន​ត្រូវ នោះ​ក៏​ចាប់​គេ​សំឡាប់​ទៅ ត្រង់​ផ្លូវ​ឆ្លង​ទន្លេ​យ័រដាន់​នៅ​វេលា​នោះ មាន​ពួក​អេប្រា‌អិម​ដួល​ស្លាប់ អស់​ចំនួន​៤​ម៉ឺន​២​ពាន់​នាក់

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 12:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ឲ្យ​ចរន្ត​ទឹក​នេះ អាច​ហូរ​នាំ​យក​ខ្ញុំ​ទៅ​បាន​ឡើយ សូម​កុំ​ឲ្យ​ទឹក​ដ៏​ជ្រៅ​នេះ កួច​យក​ខ្ញុំ​ឲ្យ​លិច​លង់ ហើយ​ក៏​សូម​កុំ​ឲ្យ​អណ្ដូង​នេះ ឃុំ​ ខ្ញុំ​ទុក​បាន​ដែរ!


ខ្ញុំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ ពុំ​មាន​អ្វី​ដែល​ខ្ញុំ​អាច​តោង​បាន​ឡើយ ខ្ញុំ​លិច​ចុះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ខ្ញុំ​ទៅ។


បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។


ពេល​បង​ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។


ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត តែ​ពាក្យ​សំដី​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​បណ្ដាល​ឲ្យ​ខ្លួន​វិនាស។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​បោក​បែន​ស្រូវ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ នៅ​ពេល​នោះ ទ្រង់​នឹង​ប្រមូល អ្នក​រាល់​គ្នា​ម្ដង​មួយៗ។


អ៊ីសា​ឈ្វេង​យល់​គំនិត​របស់​គេ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង​ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​បាន​ដែរ។


បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​ទៅ​ជិត​ពេត្រុស​ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស​ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សំដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។


ពេត្រុស​ប្រកែក​សា​ជា​ថ្មី។ បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​ពេត្រុស​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស​ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។


បើ​បង​ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង​ប្អូន​ត្រូវ​វិនាស​អន្ដរាយ ដោយ‌សារ​តែ​គ្នា​ឯង។


អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រា‌អ៊ីម។ ពេល​ណា​មាន​ពួក​អេប្រា‌អ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង​ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រា‌អ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»


លោក​យែបថា ជា​អ្នក​ស្រុក​កាឡាដ​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ស្រុក​កាឡាដ ក្នុង​ភូមិ​កំណើត​របស់​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម