Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 11:36 - អាល់គីតាប

36 នាង​ឆ្លើយ​ទៅ​គាត់​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយអុលឡោះ‌តាអាឡា​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 នាង​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ឪពុក​អើយ បើ​លោក​បាន​ចេញ​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សូម​ប្រព្រឹត្ត​ចំពោះកូន​តាម​ពាក្យ​ដែល​ចេញ​ពី​មាត់​លោក​ឪពុក​ចុះ ព្រោះ​ព្រះ‌យេហូវ៉ាបាន​សង​សឹក​ពួក​អាំម៉ូន ជា​ខ្មាំង​សត្រូវ​របស់​លោក​ឪពុក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 នាង​ឆ្លើយ​ទៅ​លោក​ថា៖ «ពុក​អើយ! បើ​ពុក​បាន​សន្យា​ជា​មួយ​ព្រះ‌អម្ចាស់​រួច​ស្រេច​ទៅ​ហើយ​ដូច្នេះ សូម​ប្រព្រឹត្ត​ចំពោះ​កូន​តាម​ពាក្យ​របស់​ពុក​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ពុក​វាយ​ឈ្នះ​ពួក​អាំម៉ូន ដែល​ជា​ខ្មាំង​សត្រូវ​របស់​ពុក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 នាង​ឆ្លើយ​ទៅ​ឪពុក​ថា លោក​ឪពុក​អើយ បើ​លោក​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សូម​ធ្វើ​ដល់​ខ្ញុំ​តាម​វាចា ដែល​ចេញ​ពី​មាត់​នោះ​ចុះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សង‌សឹក​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​ខ្មាំង​សត្រូវ ជំនួស​លោក​ឪពុក​ហើយ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 11:36
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អហ៊ី‌ម៉ាស់​ជា​កូន​របស់​អ៊ីមុាំ​សាដុក ពោល​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «សូម​ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​ជម្រាប​ស្តេច​អំពី​ដំណឹង‌ល្អ​ថា អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច ដោយ​រំដោះ​ស្តេច​ពី​កណ្តាប់​ដៃ​របស់​សត្រូវ»។


រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នាំ​ដំណឹង‌ល្អ​មក​ជូន​ស្តេច។ ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច​ហើយ ទ្រង់​បាន​រំដោះ​ស្តេច ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។


លោក​មេភី‌បូសែត​ជម្រាប​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ស្តេច​វិល​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​ដូច្នេះ ខ្ញុំ​ស្កប់​ចិត្ត​ហើយ!»។


ពេល​អ្នក​ណា​ម្នាក់​បន់អុលឡោះ‌តាអាឡា ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ អ្នក​នោះ​ត្រូវ​តែ​គោរព​ពាក្យ​សំដី​របស់​ខ្លួន គឺ​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ។


ប៉ុន្ដែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាព អំពី​ដំណឹង‌ល្អ​នៃ​ក្តី​មេត្តា​របស់​អុលឡោះ។


ប៉ុន្ដែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​នាម​របស់​អ៊ីសា‌ជាអម្ចាស់​ទៀត​ផង»។


គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​សង្គ្រោះ​ខ្ញុំ ហើយ​មិន​ត្រឹម​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​អរគុណ​គាត់ ក្រុម‌ជំអះ​ទាំង​មូល​របស់​សាសន៍​ដទៃ ក៏​អរគុណ​គាត់​ដែរ។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


គឺ​ស្តេច​ស៊ីហុន ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេសបូន ហើយ​គ្រប់‌គ្រង​ចាប់​តាំង​ពី​អារ៉ូអ៊ើរ ដែល​នៅ​ក្បែរ​ទឹក​ធ្លាក់​អើរណូន និង​ចាប់​តាំង​ពី​ស្រុក​ដែល​នៅ​ពាក់​កណ្តាល​ទឹក​ធ្លាក់​នោះ រហូត​ដល់​មួយ​ចំហៀង​ស្រុក​កាឡាដ និង​រហូត​ដល់​ទឹក​ធ្លាក់​យ៉ាបុក នៅ​ព្រំ​ប្រទល់​ស្រុក​អាំម៉ូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម