Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 6:1 - អាល់គីតាប

1 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា? តើ​គាត់​តម្រង់​ទៅ​ទិស​ណា? យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​បាន​ទៅ​ឯ​ណា ដើម្បី​ឲ្យ​យើង​ស្វែង​រក​ទ្រង់​ជា‌មួយ​នាង​ផង តើ​ស្ងួន​សម្លាញ់​របស់​នាង​បាន​ទៅ​ឯ​ណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា? តើ​គាត់​តម្រង់​ទៅ​ទិស​ណា? យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សំឡាញ់​របស់​នាង​បាន​ទៅ​ឯ​ណា ដើម្បី​ឲ្យ​យើង​ស្វែង​រក​ទ្រង់​ជា​មួយ​នឹង​នាង​ផង តើ​ស្ងួន​សំឡាញ់​របស់​នាង​បាន​បែរ​ទៅ​ខាង​ណា។

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 6:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង​ដឹក​ដៃ​អូន យើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។ បង​ជា​ស្តេច​របស់​អូន សូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផង យើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។ យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បង ដែល​វិសេស​ជាង​ស្រា​ទំពាំង‌បាយជូរ។ ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះ ពិត​ជា​ត្រឹម​ត្រូវ​មែន។


ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ ប្រសិន​បើ​នាង​មិន​ដឹង​ទេ ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម ហើយ​ឃ្វាល​ពពែ​របស់​នាង នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!


ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយ អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។


ខ្ញុំ​បើក​ទ្វារ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ តែ​គាត់​ចាក​ចេញ​ទៅ​បាត់។ ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។ ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។


ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក ជាង​បុរស​ឯ​ទៀត បាន​ជា​នាង​សុំ​ឲ្យ​យើង​ប្រាប់​គាត់​ដូច្នេះ។


ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ គឺ​ស្អាត​ដូច​ក្រុង​ធើសា ស្រស់​ដូច​ក្រុង​យេរូ‌សាឡឹម ហើយ​អូន​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង។


កូន​ចៅ​របស់​យ៉ាកកូប​អើយ ចូរ​នាំ​គ្នា​មក! យើង​ដើរ​ក្រោម​ពន្លឺ​របស់អុលឡោះ‌តាអាឡា!


ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ នៅ​ពេល​មាន​អាសន្ន។ ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់​នៅ​ព្រងើយ ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?


សូមអុលឡោះ‌តាអាឡា​តប​ស្នង​មក​នាង​វិញ ស្រប​តាម​ការ​ដែល​នាង​បាន​ប្រព្រឹត្ត សូមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​រង្វាន់​មក​នាង​យ៉ាង​បរិបូណ៌ ព្រោះ​នាង​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម