Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




បទ​ចម្រៀង​សាឡូម៉ូន 4:14 - អាល់គីតាប

14 ដើម​ទេព្វិរូ និង​រមៀត ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប ជ័រ​ល្វីង‌ទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គឺ​ទេព្វិរូ និង​រមៀត ដើម​កន្ធាយ ហើយ​សម្បុរ​ល្វែង នូវ​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប​ដែរ និង​ជ័រ​ល្វីង‌ទេស ក្រឹស្នា ហើយ​គ្រឿង​ក្រអូប​យ៉ាង​សំខាន់​ទាំង​អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដើម​ទេព្វិរូ និង​រមៀត ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប ជ័រ​ល្វីង‌ទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គឺ​ទេព្វិរូនឹង​រមៀត ដើម​កន្ធាយហើយ​សម្បុរ​ល្វែង នូវ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​សំរាប់​ធ្វើ​គ្រឿង​ក្រអូប​ដែរ នឹង​ជ័រ​ល្វីង‌ទេស ក្រឹស្នា ហើយ​គ្រឿង​ក្រអូប​យ៉ាង សំខាន់​ទាំង​អស់

សូមមើលជំពូក ចម្លង




បទ​ចម្រៀង​សាឡូម៉ូន 4:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រ‌អែល ជា​ឪពុក​និយាយ​ទៅ​គេ​ថា៖ «បើ​ដូច្នោះ ចូរ​កូន​នាំ​គ្នា​ទៅ​ចុះ! ចូរ​យក​ភោគ​ផល​ពី​ស្រុក​យើង​ទៅ​ជូន​អ្នក​នោះ​ផង គឺ​យក​ជ័រ​ពិដោរ​បន្តិច ទឹក​ឃ្មុំ​បន្តិច គ្រឿង​ក្រអូប​ខ្លះ ជ័រ​ល្វីង​ទេស​ខ្លះ ព្រម​ទាំង​យក​គ្រាប់​សណ្តែក និង​គ្រាប់​ស្វាយ​ចន្ទី​ទៅ​ជា​មួយ​ផង។


ភរិយា​របស់​ស្តេច​ស្រុក​សេបា យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​យ៉ាង​ច្រើន​ផង។ តាំង​ពី​ពេល​នោះ​មក​ពុំ​មាន​អ្នក​ណា​យក​គ្រឿង​ក្រអូប​យ៉ាង​ច្រើន​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​ភរិយា​របស់​ស្តេច​ស្រុក​សេបា​ឡើយ។


មហា‌ក្សត្រិ‌យានី​ស្រុក​សេបា យក​មាស​មាន​ទម្ងន់​បួន​ពាន់​គីឡូ​ក្រាម មក​ជូន​ស្តេច រួម​ជា​មួយ​គ្រឿង​ក្រអូប និង​ត្បូង​ពេជ្រ​យ៉ាង​ច្រើន​ផង។ តាំង​ពី​ដើម​រៀង​មក ពុំ​ដែល​មាន​នរណា​យក​គ្រឿង​ក្រអូប​បែប​នេះ មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ដូច​មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​ឡើយ។


អាវ‌វែង​របស់​ស្តេច​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹម​ចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ជូន​ស្តេច នៅ​ក្នុង​វាំង​ដែល​រចនា​អំពី​ភ្លុក​ដំរី។


«ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង​ទេស​ទម្ងន់​ដប់​ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល


ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។


ពេល​ស្តេច​កំពុង​ពិសា​អាហារ ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។


តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?


ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ និង​ភ្នំ​គ្រឿង​ក្រអូប ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។


ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធ‌ពិដោរ។ គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់ ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។


ស្រុក​វេដាន់ និង​ស្រុក​យ៉ាវ៉ាន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែក‌ថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​ឲ្យ​អ្នក។


គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រឹស្នា ដែលអុលឡោះ‌តាអាឡា​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។


លុះ​ផុត​ថ្ងៃ​ជំអាត់​ហើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី ជា​ម្ដាយ​យ៉ាកកូប និង​នាង​សាឡូមេ បាន​ទិញ​គ្រឿង​ក្រអូប យក​ទៅ​អប់​សព​អ៊ីសា។


រីឯ​លោក​នីកូដេម ដែល​មក​ជួប​អ៊ីសា​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប​ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។


សំបក​សម្បុរ​ល្វែង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម