Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:7 - អាល់គីតាប

7 លោក​ក៏​បាន​តែង‌តាំង​ពួក​ណាពី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្តី​អំពី​រូប​លោក​ថា មាន​ស្តេច​មួយ​នាក់​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ស្តេច​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​ក៏​បាន​តែង​តាំង​ពួក​ហោរា​ឲ្យ​ប្រកាស​អំ​ពីរូប​លោក នៅ​ក្រុង​យេរូ‌សាឡិម​ថា "មាន​ស្តេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ" ដំណឹង​នេះ​នឹង​ឮ​ដល់​ស្តេច​មិន​ខាន ដូច្នេះ សូមអញ្ជើញ​មកឥឡូវ​នេះ យើង​នឹងពិភាក្សា​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​ក៏​បាន​តែង‌តាំង​ពួក​ព្យាការី​ឲ្យ​ប្រកាស​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដី​អំពី​រូប​លោក​ថា មាន​ស្ដេច​មួយ​អង្គ​នៅ​ស្រុក​យូដា​ហើយ! ដំណឹង​បែប​នេះ​មុខ​ជា​លេច​ឮ​ទៅ​ដល់​ព្រះចៅ​អធិរាជ​មិន​ខាន។ ដូច្នេះ សូម​អញ្ជើញ​មក យើង​នឹង​ពិភាក្សា​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អ្នក​ក៏​បាន​ដំរូវ​ឲ្យ​មាន​ពួក​ហោរា​ប្រកាស​ប្រាប់​ពី​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ថា មាន​ស្តេច​គ្រង​រាជ្យ​នៅ​ស្រុក​យូដា​ហើយ ពាក្យ​យ៉ាង​នោះ​យើង​នឹង​បញ្ជូន​ដល់​ស្តេច​ឥឡូវ ដូច្នេះ ចូរ​មក​ឲ្យ​យើង​បាន​ពិគ្រោះ​គ្នា​សិន

សូមមើលជំពូក ចម្លង




នេហេមា 6:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ឥឡូវ​នេះ ម្តេច​ក៏​អដូ‌នី‌យ៉ា​ឡើង​គ្រង​រាជ្យ​ទៅ​វិញ តើ​ស្តេច​ពុំ​ជ្រាប​ទេ​ឬ?


ដ្បិត​ថ្ងៃ​នេះ សម្តេច​អដូ‌នី‌យ៉ា​ទៅ “ថ្ម​សូហេ‌លែត” ហើយ​សម្លាប់​គោ​ឈ្មោល កូន​គោ​បំប៉ន និង​ចៀម​យ៉ាង​ច្រើន ធ្វើ​គូរបាន។ សម្តេច​បាន​អញ្ជើញ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រម​ទាំង​អញ្ជើញ​ពួក​មេ‌ទ័ព និង​អ៊ីមុាំ​អបៀ‌ថើរ​ទៅ​ចូល​រួម​ផង។ ឥឡូវ​នេះ ពួក​គេ​កំពុង​តែ​ជប់‌លៀង​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទាំង​ស្រែក​ថា “ជយោ​ស្តេច​អដូ‌នី‌យ៉ា!”។


នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”


សម្តេច​អដូ‌នី‌យ៉ា​បាន​ពិភាក្សា​ជា​មួយ​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា និង​ជា​មួយ​អ៊ីមុាំ​អបៀ‌ថើរ។ គេ​ទាំង​ពីរ​ក៏​រួម​គំនិត​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា។


សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា លោក និង​ជន‌ជាតិ​យូដា​មាន​បំណង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។


ខ្ញុំ​ផ្ញើ​ចម្លើយ​ទៅ​គាត់​វិញ​ថា៖ «ពាក្យ​ចចាម‌អារ៉ាម​ដែល​លោក​រៀប​រាប់​នេះ មិន​ពិត​ទាល់​តែ​សោះ គឺ​លោក​ទេ​តើ​ដែល​ប្រឌិត​រឿង​ទាំង​នេះ!»។


ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ​បញ្ជា​ការ​នាំ​ប៉ូល​មក​ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ​ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់ មុន​នឹង​គាត់​មក​ជិត​ដល់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម