Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 6:13 - អាល់គីតាប

13 ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដ្បិត​គេ​បាន​ជួល​គាត់​ឲ្យ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច ឲ្យ​ខ្ញុំ​ធ្វើ​តាម ហើយ​ប្រព្រឹត្ត​អំពើ​បាប ប្រ‌យោជន៍​ឲ្យ​គេ​បាន​រឿងនឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះ‌ដៀល​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពួក​គេ​សូក​គាត់​មក​ពី​គេ​សង្ឃឹម​ថា ខ្ញុំ​នឹង​ភ័យ​ខ្លាច ហើយ​ធ្វើ​តាម​យោបល់​របស់​គាត់ ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប រួច​គេ​នឹង​យក​រឿង​នេះ​ទៅ​បរិហារ ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គេ​បាន​ជួល​គាត់ប្រាថ្នា​ចង់​គំរាម ឲ្យ​ខ្ញុំ​ភ័យ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​តាម ហើយ​មាន​បាប​ដូច្នោះ ប្រយោជន៍​ឲ្យ​គេ​បាន​រឿង នឹង​បង្ខូច​ឈ្មោះ​ខ្ញុំ ហើយ​ត្មះ‌តិះដៀល​ដល់​ខ្ញុំ

សូមមើលជំពូក ចម្លង




នេហេមា 6:13
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​យល់​ឃើញ​ថា អុលឡោះ​មិន​បាន​ចាត់​គាត់ ឲ្យ​នាំ​ពាក្យ​នេះ​មក​ថ្លែង​ប្រាប់​ខ្ញុំ​ទេ។ គាត់​ពោល​ដូច្នេះ មក​ពី​លោក​សាន់បា‌ឡាត់ និង​លោក​ថូប៊ី‌យ៉ា សូក​គាត់។


សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «មាន​លេច​ឮ​ដំណឹង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា លោក និង​ជន‌ជាតិ​យូដា​មាន​បំណង​បះ‌បោរ ហេតុ​នេះ​ហើយ​បាន​ជា​លោក​សង់​កំពែង​ក្រុង​នេះ​ឡើង។ លោក​កេសែម​បាន​បញ្ជាក់​អំពី​ដំណឹង​នេះ​ដែរ។ គេ​ថា​លោក​ចង់​ឡើង​ធ្វើ​ជា​ស្ដេច​របស់​គេ។


ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ។ មាន​គេ​រាប់​អាន​ច្រើន​ប្រសើរ​ជាង​មាន​មាស​ប្រាក់។


អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។


កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​ទឹក​អប់​ដ៏​ក្រអូប ហើយ​ថ្ងៃ​ស្លាប់ ក៏​ប្រសើរ​ជាង​ថ្ងៃ​កើត​ដែរ។


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។


តើ​នរណា​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច រហូត​ដល់​អ្នក​ក្បត់​ចិត្ត​យើង ហើយ​លែង​រវី‌រវល់​នឹក​នា​ដល់​យើង​បែប​នេះ? អ្នក​ឈប់​ស្រឡាញ់​យើង​ដូច្នេះ មក​ពី​យើង​នៅ​ស្ងៀម​យូរ​ពេក​ឬ?


រីឯ​អ្នក​វិញ ចូរ​ត្រៀម​ខ្លួន! ចូរ​ក្រោក​ឡើង ហើយ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​បង្គាប់​ឲ្យ​អ្នក​ថ្លែង។ កុំ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​សោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រឹត​តែ​តក់‌ស្លុត​ថែម​ទៀត។


ពួក​គេ​និយាយ​គ្នា​ថា៖ «មក! យើង​រៀបចំ​ផែន​ការ​ប្រឆាំង​នឹង​យេរេមា! ដ្បិត​យើង​មិន​ខ្វះ​អ៊ីមុាំ​សម្រាប់​បង្រៀន​ហ៊ូកុំ យើង​មិន​ខ្វះ​អ្នក​ប្រាជ្ញ​សម្រាប់​ផ្តល់​យោបល់ ហើយ​យើង​ក៏​មិន​ខ្វះ​ណាពី​សម្រាប់​ថ្លែង​បន្ទូល​ដែរ។ មក! យើង​នាំ​គ្នា​ប្រហារ​គាត់​ដោយ​ពាក្យ​មួល​បង្កាច់ មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​គាត់​និយាយ​នោះ​ទេ»។


ខ្ញុំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ខ្ញុំ ថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែង ចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។ សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ខ្ញុំ ក៏​ចាំ​តែ​ចាប់​កំហុស​ខ្ញុំ​ដែរ។ គេ​និយាយ​គ្នា​ថា “បើ​យើង​លួង‌លោម​បញ្ឆោត​គាត់ យើង​នឹង​ចាប់​គាត់​បាន ហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។


រីឯ​អ្នក​វិញ កូន​មនុស្ស​អើយ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ខ្លាច​ពាក្យ​ដែល​ពួក​គេ​ប្រកែក​តវ៉ា​នឹង​អ្នក​ដែរ ដ្បិត​ពួក​នោះ​ប្រៀប​ដូច​ជា​បន្លា និង​អញ្ចាញ អ្នក​នឹង​អង្គុយ​ជា​មួយ​មនុស្ស​ដែល​មាន​ចិត្ត​ដូច​ខ្យា‌ដំរី។ កុំ​ខ្លាច​ពាក្យ​របស់​ពួក​គេ ហើយ​ក៏​កុំ​ញ័រ​រន្ធត់ ដោយ​ឃើញ​ទឹក​មុខ​របស់​ពួក​គេ​ឡើយ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​អុលឡោះ​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរ៉កា​បាន។


ពួក​ខាង​គណៈ​ផារីស៊ី ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោ‌បាយ​ចាប់​កំហុស​អ៊ីសា នៅ​ពេល​គាត់​មាន​ប្រសាសន៍។


ពួក​អ៊ីមុាំ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​អ៊ីសា ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​គាត់


គេ​នាំ​សាក្សី​ក្លែង‌ក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ម៉ាស្ជិទ ប្រឆាំង​នឹង​ហ៊ូកុំ ឥត​ឈប់​ឈរ។


ការ​ដែល​ខ្ញុំ​ធ្វើ​នេះ ខ្ញុំ​នឹង​ធ្វើ​ត​ទៅ​មុខ​ទៀត ដើម្បី​កុំ​ឲ្យ​អស់​អ្នក​ដែល​ចង់​រក​លេស​នឹង​អួត​ខ្លួន ដោយ​ពោល​ថា គេ​ធ្វើ​ការ​ដូច​យើង​ដែរ​នោះ អាច​រក​លេស​បាន​សោះ​ឡើយ។


ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​ស្ដ្រី​មេ‌ម៉ាយ ដែល​នៅ​ក្មេង​រៀប‌ការ​សា​ជា​ថ្មី​ឲ្យ​មាន​កូន​ចៅ និង​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​ខ្លួន​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​ចាប់​កំហុស​បាន​ឡើយ


ដ្បិត​អុលឡោះ​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ទ្រង់​ប្រទាន​ឲ្យ​យើង​ទទួល​រស‌អុលឡោះ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ដ​ធ្ងន់។


និយាយ​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​រិះ​គន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។


ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ដ​អំពើ​បាប​ហើយ។


ពួក​កំសាក ពួក​មិន​ជឿ ពួក​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់​ខ្ពើម ពួក​សម្លាប់​គេ ពួក​ប្រាស‌ចាក​សីល‌ធម៌ ពួក​គ្រូ​ធ្មប់ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​ពួក​កុហក​ទាំង​ប៉ុន្មាន នឹង​ទទួល​ទោស​នៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ​ដែល​កំពុង​តែ​ឆេះ»។ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម