Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 5:8 - អាល់គីតាប

8 ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «យើង​តែងតែ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​លោះ​ជន​រួម​ជាតិ​របស់​យើង ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ។ ចំណែក​ឯ​អស់​លោក​វិញ អស់​លោក​បែរ​ជា​យក​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ជន‌ជាតិ​យូដា​ដូច​គ្នា!»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា រក​ពាក្យ​ឆ្លើយ​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា៖ «យើង​បាន​លោះ​ពួក​បង‌ប្អូន​របស់​យើង​ជា​សាសន៍​យូដា ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ តាម​តែ​អាច​ធ្វើ​ទៅ​បាន តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លក់ពួក​បង‌ប្អូន​របស់​ខ្លួន ក្នុង​ចំណោម​ពួក​យើង​ជា​ពួក​សាសន៍​យូដា​ដូច​គ្នា​ទៅ​វិញ!» គេ​ក៏​នៅ​ស្ងៀម រកពាក្យ​ឆ្លើយ​មិន​បានឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា៖ «យើង​តែងតែ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​លោះ​ជន​រួម​ជាតិ​របស់​យើង ដែល​ត្រូវ​គេ​លក់​ទៅ​ឲ្យ​សាសន៍​ដទៃ។ ចំណែក​ឯ​អស់​លោក​វិញ អស់​លោក​បែរ​ជា​យក​បងប្អូន​រួម​ជាតិ​របស់​ខ្លួន​ទៅ​លក់​ឲ្យ​ជន‌ជាតិ​យូដា​ដូច​គ្នា!»។ ពួក​គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា រក​ពាក្យ​ឆ្លើយ​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា តាម​កំឡាំង​របស់​យើង​រាល់​គ្នា នោះ​យើង​បាន​លោះ​ពួក​បង​ប្អូន​ជា​សាសន៍​យូដា ដែល​ត្រូវ​លក់​ដល់​សាសន៍​ដទៃ ឲ្យ​រួច​មក​វិញ ចុះ​តើ​អ្នក​រាល់​គ្នា​ចង់​លក់​បង​ប្អូន​ខ្លួន​ទៀត​ឬ​អី ដែល​នឹង​លក់​គេ​ក្នុង​ពួក​គ្នា​យើង នោះ​តើ​គួរ​គប្បី​ដែរឬ ដូច្នេះ គេ​ក៏​ស្ងៀម​នៅ រក​ឆ្លើយ​មិន​បាន

សូមមើលជំពូក ចម្លង




នេហេមា 5:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ក៏​ពោល​ទៀត​ថា៖ «អស់​លោក​ប្រព្រឹត្ត​បែប​នេះ​មិន​ល្អ​ទេ! អស់​លោក​គួរ​តែ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង​ប្រមាថ​មាក់‌ងាយ​យើង​បាន។


ពួក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់ មិន​ហ៊ាន​និយាយ​ស្ដី​ទេ។


អៃយ៉ូប​អើយ លោក​ទាំង​បី​នេះ​មិន​ហ៊ាន​ឆ្លើយ​ទៀត​ទេ ដ្បិត​ពួក​គាត់​រក​ពាក្យ​និយាយ​ពុំ​បាន។


អ្នក​ណា​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទុក​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


ស្តេច​ក៏​និយាយ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។


គាត់​ប្រគល់​ប្រាក់​ឲ្យ​អ្នក​បម្រើ​ម្នាក់ៗ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន គឺ​ឲ្យ​ប្រាំ​ណែន ទៅ​អ្នក​ទី​មួយ​ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ។


ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។


ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បង​ប្អូន​អ្នក​ពិបាក​ចិត្ដ​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ដ​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​គេ​ហើយ។


យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ហ៊ូកុំ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​អុលឡោះ។


អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់ ដើម្បី​សង្គ្រោះ​អ្នក​ទន់​ខ្សោយ​នោះ ប៉ុន្ដែ ការ​ចេះ​ដឹង​របស់​បង​ប្អូន បែរ​ជា​នាំ​គេ​ឲ្យ​វិនាស​អន្ដរាយ​ទៅ​វិញ!


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ចិត្ត​អុលឡោះ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង​ប្អូន​រួម​ជំនឿ។


ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ណា​ម្នាក់ ចាប់​ជន​រួម​ជាតិ​របស់​ខ្លួន​យក​ទៅ​ធ្វើ​ជា​ទាសករ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម