Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 2:5 - អាល់គីតាប

5 រួច​ខ្ញុំ​ជម្រាប​ស្តេច​វិញ​ថា៖ «ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត ហើយ​ប្រណី‌សន្ដោស​ដល់​ខ្ញុំ​មែន​នោះ សូម​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ខ្ញុំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​ខ្ញុំ​ទូលទៅ​ស្តេច​ថា៖ «ប្រសិន‌បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​បើ​ព្រះ‌អង្គ​ប្រណី​សន្ដោស​ដល់​ទូល‌បង្គំ នោះ​សូម​ព្រះ​ករុណា​ចាត់​ទូល‌បង្គំឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ទី​ក្រុង​ដែល​មាន​ផ្នូរ​បុព្វ‌បុរស​របស់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 រួច​ខ្ញុំ​ទូល​ស្ដេច​វិញ​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ ហើយ​បើ​ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​ទូលបង្គំ​មែន​នោះ សូម​ចាត់​ទូលបង្គំ​ឲ្យ​ទៅ​ស្រុក​យូដា គឺ​ទៅ​ក្រុង​ដែល​មាន​ផ្នូរ​បុព្វបុរស​របស់​ទូលបង្គំ ដើម្បី​សង់​ក្រុង​នោះ​ឡើង​វិញ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ខ្ញុំ​ទូល​ដល់​ស្តេច​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​យ៉ាង​នេះ ហើយ​បើ​ទ្រង់​អាណិត​មេត្តា​ដល់​ទូលបង្គំ នោះ​សូម​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​ទៅ​ឯ​ស្រុក​យូដា ដល់​ទី​ក្រុង ជា​ទី​មាន​ផ្នូរ​ខ្មោច របស់​ឰយុកោ​ទូលបង្គំ ឲ្យ​បាន​សង់​ទី​ក្រុង​នោះ​ឡើង​វិញ​ចុះ

សូមមើលជំពូក ចម្លង




នេហេមា 2:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​គោរព​ស្តេច​អោន​មុខ​ដល់​ដី ហើយ​អរ​គុណ​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា ស្តេច​នៅ​តែ​ប្រណី​សន្តោស​ខ្ញុំ ព្រោះ​ស្តេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ខ្ញុំ»។


ឥឡូវ​នេះ ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ​របស់​រាជ‌ទ្រព្យ​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ស្តេច​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម​មែន​ឬ​យ៉ាង​ណា រួច​សូម​ស្តេច​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។


ស្តេច​អធិរាជ​សួរ​មក​ខ្ញុំ​ថា៖ «តើ​លោក​ចង់​សុំ​អ្វី​ពី​យើង?»។ ពេល​នោះ ខ្ញុំ​ក៏​ទូរអា​ដល់​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា


ស្តេច​ដោយ​មាន​ភរិយា​នៅ​ក្បែរ​ផង សួរ​ខ្ញុំ​ទៀត​ថា៖ «តើ​លោក​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​អង្កាល់​ទើប​លោក​ត្រឡប់​មក​វិញ?»។ ខ្ញុំ​ជម្រាប​ស្តេច​អធិរាជ​ពី​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ស្តេច​ក៏​យល់​ព្រម​ឲ្យ​ខ្ញុំ​ចេញ​ដំណើរ។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី គឺ​ហាម​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី មិន​ឲ្យ​ចូល​មក​ជួប​មុខ​ស្តេច​រហូត​ត​ទៅ ហើយ​សូម​ស្តេច​ផ្ទេរ​តំណែង​របស់​នាង​ទៅ​ឲ្យ​ភរិយា​មួយ​នាក់​ទៀត ដែល​ប្រសើរ​ជាង​នាង។


ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត​ឆ្លើយ​តប​នឹង​សំណូម​ពរ​របស់​ខ្ញុំ​មែន សូម​ស្តេច​ព្រម​ទាំង​លោក​ហាម៉ាន អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង ដែល​ខ្ញុំ​រៀប‌ចំ​នៅ​ថ្ងៃ​ស្អែក។ ពេល​នោះ ខ្ញុំ​ជម្រាប​ជូន​ស្តេច​អំពី​សំណូម​ពរ​របស់​ខ្ញុំ»។


នាង​អេសធើរ​ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច ប្រសិន​បើ​ខ្ញុំ​ពេញ​ចិត្ត​ស្តេច​មែន ហើយ​ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត នោះ​សូម​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ ព្រម​ទាំង​ទុក​ជីវិត​ឲ្យ​ប្រជា‌ជន​របស់​ខ្ញុំ តាម​សំណូម​ពរ​នេះ​ផង


នាង​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​ស្តេច​យល់​ឃើញ​ថា ជា​ការ​ល្អ និង​គួរ​គប្បី ហើយ​ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត និង​រីក‌រាយ​ចំពោះ​ខ្ញុំ​មែន សូម​បញ្ជា​ឲ្យ​គេ​សរសេរ​លិខិត​មួយ ដើម្បី​ប្រកាស​ទុក​ជា​មោឃៈ នូវ​លិខិត​ដែល​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់​បាន​ចង​ក្រង ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា ឲ្យ​អស់​ពី​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន​របស់​ស្តេច។


ពេល​នោះ កូន​នឹង​បាន​គាប់​ចិត្ត​អុលឡោះគាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។


ដូច្នេះ សូម​ជ្រាប ហើយ​យល់​អត្ថ‌ន័យ​នេះ​ចុះ! ចាប់​ពី​ពេល​អុលឡោះ​មាន​បន្ទូល ស្ដី​អំពី​ការ​រៀប‌ចំ​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ រហូត​ដល់​ពេល​ស្ដេច​ដែល​ជា​អាល់‌ម៉ាស្សៀស​មក​ដល់ មាន​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ប្រាំ‌ពីរ​ដង ហើយ​នៅ​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​ទៀត គេ​នឹង​សង់​ទីក្រុង និង​កំពែង​ឡើង​វិញ តែ​គ្រា​នោះ ជា​គ្រា​មួយ​ដ៏​សែន​វេទនា។


ពួក​តួន និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ឆ្អឹង​រលួយ​សព្វ​បែប​យ៉ាង។


នាង​រស់​តប​វិញ​ថា៖ «លោក​ម្ចាស់​មាន​ចិត្ត​សប្បុរស​មក​លើ​នាង​ខ្ញុំ​ជា​ពន់​ពេក ទោះ​បី​នាង​ខ្ញុំ​មាន​ឋានៈ​ទាប​ជាង​ស្រី​បម្រើ​របស់​អ្នក​ក្តី ក៏​អ្នក​និយាយ​សំរាល​ទុក្ខ និង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម