Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 8:21 - អាល់គីតាប

21 ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នា​ម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស​ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប្រសិន‌បើ​អ្នក​មិន​ព្រម​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ​ទេ នោះ​មើល៍ យើង​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​អ្នក លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក និង​ប្រជា‌រាស្ត្រ​របស់​អ្នក មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ផ្ទះ​របស់​សាសន៍​អេស៊ីព្ទ​នឹង​មាន​រុយ​ពាស​ពេញ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​រស់​នៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស‌ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 បើ​មិន​ព្រម​ឲ្យ​គេ​ចេញ​ទៅ​ទេ នោះ​មើល​អញ​នឹង​ចាត់​រុយ​ទាំង​ហ្វូងៗ​ឲ្យ​មក​លើ​ឯង លើ​ពួក​បំរើ​ឯង ពួក​រាស្ត្រ​ឯង ហើយ​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ផង បណ្តា​ផ្ទះ​នៃ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ពេញ​ដោយ​រុយ​ទាំង​អស់ ព្រម​ទាំង​ដី​ដែល​គេ​អាស្រ័យ​នៅ​ដែរ

សូមមើលជំពូក ចម្លង




និក្ខមនំ 8:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ទ្រង់​មាន​បន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស​ មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។


ទ្រង់​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីប និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ អ្វីៗ​ទាំង​អស់។


វា​នឹង​ចូល​ពេញ​ក្នុង​វាំង​របស់​អ្នក ព្រម​ទាំង​ក្នុង​ផ្ទះ​របស់​ពួក​នា​ម៉ឺន​មន្ត្រី​ទាំង​អស់ និង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ទៀត​ផង។ តាំង​ពី​ដូន​តា​របស់​អ្នក រហូត​មក​ទល់​សព្វ​ថ្ងៃ មិន​ដែល​មាន​នរណា​ជួប​ប្រទះ​ហេតុ​ការណ៍​បែប​នេះ​ឡើយ”»។ បន្ទាប់​មក ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន នៅ​ពេល​ស្តេច​ចុះ​ទៅ​ទន្លេ ហើយ​ជម្រាប​ស្តេច​ដូច​តទៅ “អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​បើក​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បម្រើ​យើង។


ប៉ុន្តែ នៅ​ថ្ងៃ​នោះ យើង​មិន​ឲ្យ​មាន​រុយ​ក្នុង​តំបន់​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ​ទេ ដើម្បី​ឲ្យ​អ្នក​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា យើង​ស្ថិត​នៅ​ក្នុង​ស្រុក​នេះ។


អុលឡោះ‌តាអាឡា​ធ្វើ​តាម​បន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ក្នុង​ផ្ទះ​របស់​នា​ម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាស​ពេញ​ទឹក​ដី។


នៅ​គ្រា​នោះអុលឡោះ‌តាអាឡា​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម