Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 6:14 - អាល់គីតាប

14 នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល: កូន​របស់​លោក​រូបេន​ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល មាន​ហេណុក ប៉ាលូវ ហេតស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​រូបេន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នេះ​ជា​បញ្ជី​ពួក​មេ​គ្រួសារ​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន កូន​របស់​រូបេន ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​រូបេន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វបុរស​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល: កូន​របស់​លោក​រូបេន ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​ហេណុក ប៉ាលូវ ហេត‌ស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​រូបេន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នេះ​ជា​បញ្ជី​ពួក​មេ​នៃ​គ្រួសារ​ឪពុក​គេ​ទាំង​ប៉ុន្មាន ពួក​កូន​រូបេន​ដែល​ជា​កូន​ច្បង​របស់​អ៊ីស្រាអែល គឺ​ហេណុក ប៉ាលូវ ហេស្រុន នឹង​កើមី នេះ​ឯង​ជា​គ្រួ​របស់​រូបេន​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




និក្ខមនំ 6:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​លេវី​មាន គើរសុន កេហាត់ និង​ម៉្រារី។


កូន​ប្រុស​របស់​រូបេន​មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។


រីឯ​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​លោក​អេភើរ លោក​អ៊ីស៊ី លោក​អេលាល លោក​អាសរាល លោក​យេរេ‌មី លោក​ហូដា‌វា និង​លោក​យ៉ាឌាល។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ និង​មាន​ល្បី​ឈ្មោះ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ។


កូន​របស់​លោក​រូបេន ដែល​ត្រូវ​ជា​កូន​ច្បង​របស់​អ៊ីស្រ‌អែល មាន ហេណុក ប៉ាលូវ ហេស្រុន និង​កើមី។


កូន​របស់​លោក​ថូឡា មាន អ៊ូស៊ី រេផា‌យ៉ា យេរី‌អែល យ៉ាម៉ាយ យីបសាម និង​សាំយូ‌អែល។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​អំបូរ​ថូឡា និង​ជា​មនុស្ស​ពូកែ​អង់‌អាច​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន។ នៅ​ជំនាន់​ស្តេច​ទត ពួក​គេ​មាន​ចំនួន​ទាំង​អស់ ២២ ៦០០​នាក់។


កូន​របស់​លោក​បេឡា មាន​អេស‌បូន អ៊ូស៊ី អ៊ូ‌ស៊ាល យេរី‌ម៉ូត និង​អ៊ីរី គឺ​ទាំង​អស់​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ ជំរឿន​បាន​ទាំង​អស់ ២២ ០៣៤​នាក់។


រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្តូរ​ទី​លំ‌នៅ​ទៅ​ក្រុង​ម៉ាណា‌ហាត់


ដូច្នេះ អុលឡោះ‌តាអាឡា​បង្គាប់​ម៉ូសា និង​ហារូន​ឲ្យ​នាំ​បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ស្តេច​ហ្វៀរ៉អ៊ូន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


លោក​អេឡាសារ កូន​ប្រុស​របស់​ហារូន បាន​រៀប​ការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក​គឺ ភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​អំបូរ​របស់​ពួក​គេ។


ហើយ​នៅ​ថ្ងៃ​ទី​មួយ នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្តុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។


កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យេមូ‌អែល ជា​ពូជ‌ពង្ស​របស់​លោក​យេមូ‌អែល អំបូរ​យ៉ាមីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាគីន


ម៉ូសា​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន ទៅ​តាម​អំបូរ​រៀងៗ​ខ្លួន។


ព្រំ​ប្រទល់​ខាង​លិច​នៃ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​ទន្លេ​យ័រដាន់។ នេះ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទទួល​ទឹក​ដី​ស្រុក​កាណាន ដែល​អ៊ីមុាំ​អេឡា‌សារ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​បែង​ចែក​ឲ្យ​ជា​មត៌ក​ដូច​ត​ទៅ​នេះ


អ៊ីមុាំ​អេឡា​សារ និង​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ចែក​ទឹក​ដី​ទាំង​នេះ​ជា​មត៌ក​ឲ្យ​ពួក​គេ ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ។ ពួក​គេ​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម