Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:36 - អាល់គីតាប

36 ពេល​ណា​ពពក​អណ្តែត​ឡើង ផុត​ពី​ជំរំ‌សក្ការៈ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​រើ​ជំរំ​ចេញ​ដំណើរ​ទៅ​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​លើ​រោង​ឧបោ‌សថ កូន​ចៅ​អ៊ី‌ស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅមុខ គឺ​រាល់​វេលា​ដែល​ពួកគេ​ធ្វើ​ដំណើរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 បើ​កាល​ណា​ពពក​បាន​ឡើង ផុត​ពី​លើ​រោង​ឧបោសថ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​តែង​ធ្វើ​ដំណើរ​ដើរ​ទៅ​ជា​ដរាប ក្នុង​គ្រប់​ទាំង​វេលា​ដែល​គេ​កំពុង​តែ​ធ្វើ​ដំណើរ​នោះ

សូមមើលជំពូក ចម្លង




និក្ខមនំ 40:36
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ទ្រង់​ពុំ​បាន​បោះ​បង់​ចោល​ពួក​គេ នៅ​វាល​រហោ‌ស្ថាន​ឡើយ ព្រោះ​ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ពួក​គេ​យ៉ាង​ខ្លាំង។ នៅ​ពេល​ថ្ងៃ ទ្រង់​នៅ​តែ​ដឹក​នាំ​ពួក​គេ ដោយ​ដុំ​ពពក នៅ​ពេល​យប់ ទ្រង់​នៅ​តែ​បំភ្លឺ​ផ្លូវ​ពួក​គេ ដោយ​ដុំ​ភ្លើង។


ទ្រង់​បាន​ដាក់​ពពក​បាំង​ពី​លើ​ពួក​គេ ហើយ​ប្រទាន​ដុំ​ភ្លើង​មក​បំភ្លឺ​ពួក​គេ នៅ​ពេល​យប់។​


នៅ​ពេល​ថ្ងៃ ទ្រង់​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ទ្រង់​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។


ពេល​ណា​ពពក​អណ្តែត​ឡើង​ផុត​ពី​ជំរំ‌សក្ការៈ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​បោះ​ជំរំ។


ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្តែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា បុព្វ‌បុរស​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម