Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 4:7 - អាល់គីតាប

7 អុលឡោះ‌តាអាឡា​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ ម៉ូសា​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​គាត់​ដក​ដៃ​មក​វិញ ឃើញ​ដៃ​គាត់​ជា​ដូច​ធម្មតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​អ្នក​ម្តង​ទៀត»។ លោក​ក៏​ដាក់​ដៃ​ចូល​ទៅ រួចកាល​លោក​ដក​ដៃ​មក​វិញ នោះ​មើល៍ ដៃរបស់​លោក​ត្រឡប់​មក​ដូច​ធម្មតា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌អម្ចាស់​បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​ទ្រង់​ប្រាប់​ថា ចូរ​ដាក់​ដៃ​ចូល​ទៅ​លើ​ទ្រូង​ម្តង​ទៀត លោក​ក៏​ដាក់​ចូល​ទៅ រួច​ដក​ចេញ​មក ហើយ​មើល ដៃ​បាន​ត្រឡប់​ទៅ​ដូច​ជា​ធម្មតា​ដើម​វិញ

សូមមើលជំពូក ចម្លង




និក្ខមនំ 4:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ​ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​អុលឡោះ​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​គាត់​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សំគាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សំគាល់​ក្រោយ​នេះ។


អ៊ីសា​លូក​ដៃ​ទៅ​ពាល់​គាត់ ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ»។ រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។


ពេល​អ៊ីសា​ដើរ​ចូល​ក្នុង​ភូមិ​មួយ មាន​មនុស្ស​ឃ្លង់​ដប់​នាក់​មក​រក​គាត់។ គេ​ឈរ​ពី​ចម្ងាយ


ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​បាន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម