និក្ខមនំ 4:24 - អាល់គីតាប24 ពេលធ្វើដំណើរ ម៉ូសាឈប់សម្រាកនៅកន្លែងមួយ យប់នោះ អុលឡោះតាអាឡាក៏ចូលមកជិតដើម្បីរកសម្លាប់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ពេលធ្វើដំណើរមកតាមផ្លូវ ព្រះយេហូវ៉ាយាងជួបលោកនៅត្រង់កន្លែងឈប់សម្រាក ហើយរកសម្លាប់លោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 លុះធ្វើដំណើរមកតាមផ្លូវ នោះព្រះយេហូវ៉ាទ្រង់មកជួបនឹងលោក នៅត្រង់ផ្ទះសំណាក់ចង់សំឡាប់លោក សូមមើលជំពូក |
ពួកគេនឹងស្តាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្តេចស្រុកអេស៊ីប ជាមួយចាស់ទុំជនជាតិអ៊ីស្រអែល ហើយប្រាប់ថា “អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ”។