Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 35:21 - អាល់គីតាប

21 អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា និង​ចិត្ត​ទូ​លាយ បាន​នាំ​យក​ជំនូន​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ជូនអុលឡោះ‌តាអាឡា សម្រាប់​សង់​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ជំរំ ព្រម​ទាំង​សម្លៀក​បំពាក់​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ អស់​អ្នក​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្ដាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ក៏​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សម្រាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សម្រាប់​ការ‌ងារ​ក្នុង​ត្រសាល ហើយ​សម្រាប់​សម្លៀក​បំពាក់​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ចិត្ត​ទូ‌លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀក‌បំពាក់​សក្ការៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ សំរាប់​ការ‌ងារ​ក្នុង​ត្រសាល​នោះ ហើយ​សំរាប់​សំលៀក‌បំពាក់​បរិសុទ្ធ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




និក្ខមនំ 35:21
28 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​ដឹង អំពី​គម្រោង‌ការ​ដែល​ទ្រង់​ពេញ​ចិត្ត នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​ខ្ញុំ ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ចិត្ត​ក្លា‌ហាន ថ្លែង​ពាក្យ​ទូរអា​នេះ​ជូន​ទ្រង់។


ស្តេច​ទត​ក្រោក​ឈរ​ឡើង រួច​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «បង​ប្អូន និង​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​អើយ​ចូរ​ស្តាប់! ខ្ញុំ​មាន​បំណង​សង់​ដំណាក់​សម្រាប់​តម្កល់​ហិប​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ហើយ​ជា​កំណល់​ជើង​របស់​ម្ចាស់​នៃ​យើង។ ខ្ញុំ​បាន​ត្រៀម​សម្ភារៈ​សង់​ដំណាក់​នេះ


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


តើ​ខ្ញុំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ខ្ញុំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ជូន​ទ្រង់? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ជូន​ទ្រង់ ក៏​ជា​របស់​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។


មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ជូន សម្រាប់​ដំណាក់​នៃ​ម្ចាស់​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ដំណាក់​របស់​អុលឡោះ​ខ្លាំង​ណាស់


អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ជូន​ជំនូន​ដល់អុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ស្តេច​ទត​ក៏​មាន​ចិត្ត​រីក‌រាយ​ជា​ខ្លាំង​ដែរ។


ពេល​មក​ដល់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​កន្លែង​ដើម​ឡើង​វិញ។


លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​យើង ដែល​ទ្រង់​ជំរុញ​ចិត្ត​ស្តេច ឲ្យ​មាន​បំណង​លើក​កិត្តិយស​ដំណាក់​នៃអុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម។


នៅ​ថ្ងៃ​ស្តេច​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​ជួប​ស្តេច នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​មក​ឲ្យ​យើង។ ត្រូវ​ទទួល​យក​ជំនូន​ពី​អ្នក​ដែល​ឲ្យ ដោយ​ស្ម័គ្រ​ចិត្ត។


សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ម៉ូសា​ទៅ។


អស់​អ្នក​ដែល​មាន​ចិត្ត​ទូ​លាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស មក ហើយ​ពួក​គេ​ទាំង​អស់​គ្នា​ធ្វើ​សញ្ញា​ឲ្យ​របស់​ទាំង​នោះ​ទៅអុលឡោះ‌តាអាឡា។


ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ​ថ្លា និង​ប៉ិន​ប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ឲ្យ​ផង​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូ​លាយ បាន​នាំ​គ្នា​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា​ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែលអុលឡោះ‌តាអាឡាបង្គាប់​មក​តាម​រយៈ​ម៉ូសា។


ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក​ជូនអុលឡោះ‌តាអាឡា។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​ជំនូន​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ជូនអុលឡោះ‌តាអាឡា គឺ​មាន មាស ប្រាក់ លង្ហិន


ម៉ូសា​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែលអុលឡោះ‌តាអាឡា​ប្រទាន​តំរិះ​ប្រាជ្ញា និង​ការ​ប៉ិន​ប្រសប់​បំពេញ​ការ​ងារ​ឲ្យ​ចាប់​ផ្តើម​ធ្វើ​ការ។


ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង​ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។


មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេ អ្នក​គ្រប់‌គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។ យើង​នឹង​ឲ្យ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើង ដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើង ដោយ​ចិត្ត​ឯង​ឡើយ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា -


នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ដ​របស់​ខ្លួន។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ចិត្ត​អុលឡោះ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ដ ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​អុលឡោះ​គាប់​ចិត្ត​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ដ​រីក‌រាយ។


ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូ‌រ៉ា​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ! បារ៉ាក់ ជា​កូន​លោក​អប៊ី‌ណោម​អើយ ចូរ​ក្រោក​ឡើង នាំ​ប្រជា‌ជន​ដែល​ជាប់​ឈ្លើយ ត្រឡប់​មក​វិញ។


ស្តេច​ទាំង‌ឡាយ​អើយ សូម​ស្តាប់! អ្នក​ដឹក​នាំ​ទាំង‌ឡាយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់! ខ្ញុំ​នឹង​ច្រៀង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ខ្ញុំ​នឹង​ច្រៀង​ទំនុក​តម្កើង​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម