Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 33:22 - អាល់គីតាប

22 ពេល​សិរី‌រុង‌រឿង​របស់​យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហើយ​កាល​ណា​សិរី‌ល្អ​របស់​យើង​ឆ្លង​កាត់ យើង​នឹង​ដាក់​អ្នក​ក្នុង​ក្រហែង​ថ្ម​មួយ ហើយ​យើង​នឹង​បាំង​អ្នក​ដោយ​ដៃ​របស់​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​សិរី‌រុងរឿង​របស់​យើង​ឆ្លង​កាត់​តាម​នេះ យើង​នឹង​លាក់​អ្នក​ក្នុង​ក្រហែង​ថ្ម ហើយ​យក​ដៃ​របស់​យើង​មក​បាំង​អ្នក រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 កំពុង​ដែល​សិរី‌ល្អ​របស់​អញ​កាត់​នៅ​មុខ​ឯង នោះ​អញ​នឹង​ដាក់​ឯង​ទៅ​ក្នុង​ទី​ក្រហែង​ថ្ម​១ ហើយ​នឹង​បាំង​ឯង​ដោយ​ដៃ​ដរាប​ដល់​អញ​បាន​ទៅ​ហួស

សូមមើលជំពូក ចម្លង




និក្ខមនំ 33:22
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ អេលី‌យ៉េស​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ដូច​ត​ទៅ៖ «អេលី‌យ៉េស​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។


អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។


អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​អុលឡោះ​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់។


ទ្រង់​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ទ្រង់ ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។


ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង ចំណោម​យុវជន​ទាំង‌ឡាយ ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។ អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។


គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​ក្នុង​គុហា និង​ក្រហែង​ភ្នំ ដើម្បី​គេច​ឲ្យ​ផុត​ពី​កំហឹង​របស់អុលឡោះ‌តាអាឡា ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ដ៏​ថ្កុំ‌ថ្កើង​នៃ​សិរី‌រុង‌រឿង​របស់​ទ្រង់ នៅ​ពេល​ទ្រង់​ក្រោក​ឡើង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​លើ​ផែនដី។


អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​ជំរក ការពារ​នៅ​ពេល​មាន​ខ្យល់ មាន​ព្យុះ ហើយ​ដូច​ជា​ទឹក​ហូរ​នៅ​លើ​ដី​បែក​ក្រហែង និង​ដូច​ជា​ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ ផ្តល់​ម្លប់​ទៅ​លើ​ដី​ហួត‌ហែង។


ទ្រង់​បាន​ប្រទាន​ឲ្យ​មាត់​ខ្ញុំ​មុត​ដូច​ដាវ ទ្រង់​លាត​ដៃ​ការពារ​ខ្ញុំ។ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ទ្រង់។


យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។


និង​បាន​ពិសា​ទឹក​ដែល​មក​ពី​រស‌អុលឡោះ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​អ្នក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដា​ដែល​មក​ពី​រស‌អុលឡោះ ជា​ថ្ម​ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​អ្នក ថ្ម​នេះ គឺ​អាល់ម៉ា‌ហ្សៀស។


នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​សំរុះ‌សំរួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ទ្រង់ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ អុលឡោះ​ក៏​ដាក់​បន្ទូល​នៃ​ការ​សំរុះ‌សំរួល​នេះ​មក​ក្នុង​យើង​ដែរ។


ចំពោះ​កូន​ចៅ​ពុន‌យ៉ាមីន គាត់​ថ្លែង​ថា: អុលឡោះ‌តាអាឡា​ស្រឡាញ់​ពុន‌យ៉ាមីន​ណាស់ គេ​នៅ​ជា​មួយ​ទ្រង់​យ៉ាង​កក់​ក្តៅ អុលឡោះ‌តាអាឡា​ការ‌ពារ​គេ​ជា​និច្ច ហើយ​ទ្រង់​នៅ​ជា​មួយ​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម