Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 29:21 - អាល់គីតាប

21 ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង​តាំង ទៅ​ប្រោះ​លើ​ហារូន និង​សម្លៀក​បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​ហារូន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ត្រូវ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាស‌នា និង​ប្រេង​សម្រាប់​លាប​តាំង ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សម្លៀក‌បំពាក់ លើ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ នោះ​គាត់​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សម្លៀក‌បំពាក់ ហើយ​កូន​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក‌គេ​ក៏​នឹង​បាន​បរិសុទ្ធ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង‌តាំង ទៅ​ប្រោះ​លើ​អើរ៉ុន និង​សម្លៀក‌បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​អើរ៉ុន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ត្រូវ​ឲ្យ​យក​ឈាម​ខ្លះ​ដែល​នៅ​លើ​អាសនា នឹង​ប្រេង​ទៅ​ប្រោះ​លើ​អើរ៉ុន លើ​សំលៀក‌បំពាក់​លោក លើ​ពួក​កូន​លោក នឹង​សំលៀក‌បំពាក់​ពួក​កូន​លោក​ផង នោះ​លោក​នឹង​បាន​បរិសុទ្ធ ព្រម​ទាំង​សំលៀក‌បំពាក់ ហើយ​ពួក​កូន​លោក នឹង​សំលៀក‌បំពាក់​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង




និក្ខមនំ 29:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ប្រៀប​ដូច​ជា​ទឹក​អប់​ដ៏​មាន​តម្លៃ ហូរ​នៅ​លើ​ក្បាល ចុះ​មក​លើ​ពុក​ចង្កា​របស់​ហារូន រួច​ស្រក់​ទៅ​លើ​ជាយ​អាវ​របស់​គាត់


នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង​តាំង​ហារូន និង​កូន​ប្រុស​របស់​គាត់​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ​ល្អ​ឥត​ខ្ចោះ


ត្រូវ​អារ​ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ហារូន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំ​វិញ​អាសនៈ។


ចៀម​ទី​ពីរ​នេះ ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ​ភ្លៅ​ស្តាំ​ខាង​ក្រោយ


បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់​ឲ្យ​បំពេញ​មុខ​ងារ​បម្រើ​យើង។


រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ អ៊ីមុាំ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ នៅ​ចំពោះអុលឡោះ‌តាអាឡា។


នេះ​ជា​ចំណែក​នៃ​គូរបាន​ដែល​ត្រូវ​បាន​ទៅ​ហារូន និង​កូន​ចៅ​របស់​គាត់ ចាប់​ពី​ថ្ងៃ​ដែល​ពួក​គេ​បាន​ទទួល​ការ​តែង​តាំង​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា។


ម៉ូសា​អារ​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ​មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ហារូន។


ម៉ូសា​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ​ប្រោះ​លើ​ហារូន ព្រម​ទាំង​សម្លៀក​បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​ហារូន ព្រម​ទាំង​សម្លៀក​បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ​គាត់​ញែក​ហារូន និង​កូន​ប្រុស​របស់​គាត់​រួម​ទាំង​សម្លៀក​បំពាក់​របស់​ពួក​គេ ឲ្យ​ទៅជា​បរិសុទ្ធ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​លះបង់​ជីវិត ជូន​ទ្រង់​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​បរិសុទ្ធ​ដោយ‌សារ​សេចក្ដី​ពិត។


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​បុត្រា​របស់​អុលឡោះ ដោយ​បន្ថោក​ឈាម​នៃ​សម្ពន្ធ‌មេត្រី ជា​ឈាម​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​រស‌អុលឡោះ​ដ៏​មាន​គុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


តាម​ហ៊ូកុំ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយ‌សារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើក‌លែង​ទោស​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម