Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 26:31 - អាល់គីតាប

31 ចូរ​ធ្វើ​វាំង​នន​មួយ ត្បាញ​ដោយ​អំបោះ​ធ្មៃ​ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំង​នន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ត្រូវ​ធ្វើ​វាំង‌នន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូ‌ប៊ីម ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នា​ដៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ចូរ​ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ​ដោយ​រូប​ចេរូប៊ីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 រួច​ត្រូវ​ធ្វើ​វាំង‌នន ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​ប៉ាក់​រូប​ចេរូប៊ីន ដោយ​ការ​រចនា​នៃ​ជាង​មាន​ស្នាដៃ

សូមមើលជំពូក ចម្លង




និក្ខមនំ 26:31
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ត មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប នៅ​លើ​ក្រណាត់​នោះ​ផង។


ឱ​ក្រុង​យេរូ‌សាឡឹម​អើយ បើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្ដាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ!


ត្រូវ​យក​មាស​មក​ឆ្លាក់​ធ្វើ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ពីរ ដាក់​នៅ​ចុង​គំរប​ហិប​ទាំង​សង​ខាង


ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ ក្រណាត់​ទេស​ឯក ក្រណាត់​ធ្វើ​ពី​រោម​ពពែ


ចូរ​ធ្វើ​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ត្រូវ​ថ្ពក់​វាំង​នន​នេះ​ទៅ​នឹង​បង្គោល​បួន ដែល​ធ្វើ​ពី​ឈើ​នាង​នួន​ស្រោប​មាស ដែល​បញ្ឈរ​នៅ​លើ​ជើង​ទ្រ​បួន​ធ្វើ​អំពី​ប្រាក់ រីឯ​ទំពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។


នៅ​ច្រក​ចូល​ទី​លាន ត្រូវ​បាំង​វាំង​នន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។


ហារូន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំង​នន​ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា​និច្ច ពី​ល្ងាច​រហូត​ទល់​ព្រឹក។ នេះ​ជា​ហ៊ូកុំ​ដែល​កូន​ចៅ​អ៊ីស្រ‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម​រហូត​តទៅ។


ត្រូវ​ធ្វើ​ប្រដាប់​ពាក់​លើ​ទ្រូង​មួយ សម្រាប់​វិនិច្ឆ័យ។ ប្រដាប់​ពាក់​លើ​ទ្រូង​នេះ ត្រូវ​ធ្វើ​ដោយ​សរសៃ​អំបោះ​ដូច​អាវ​អេផូដ​ដែរ គឺ​មាន​អំបោះ​មាស អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​អំបោះ​ធ្មៃ ដោយ​មាន​ប៉ាក់​លំអ​ផង។


ហិប​នៃ​សម្ព័ន្ធ​មេត្រី​ព្រម​ទាំង​ឈើ​ស្នែង គំរប​វាំង​នន សម្រាប់​ខណ្ឌ​ទី​សក្ការៈ។


ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​ប៉ិន​ប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​បាន​ត្បាញ​មក​ឲ្យ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ។


ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ប៉ិន​ប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រ‌ករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេស​ឯក​សុទ្ធ។ ពួក​គេ​សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការ​ងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គម្រោង»។


សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេស​ឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ


គេ​ធ្វើ​វាំង​នន មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំង​នន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


គេ​បាន​ធ្វើ​បង្គោល​បួន​ពី​ឈើ​នាង​នួន​ស្រោប​មាស សម្រាប់​ថ្ពក់​វាំង​នន រីឯ​ទំពក់​ក៏​ធ្វើ​ពី​មាស​ដែរ។ គេ​បាន​ធ្វើ​ជើង​ទ្រ​បួន ធ្វើ​អំពី​ប្រាក់ សម្រាប់​បញ្ឈរ​បង្គោល​ទាំង​នោះ។


សិប្ប‌ករ​ទាំង​អស់​ដែល​មាន​នា​ទី​សាង​សង់ បាន​នាំ​គ្នា​សង់​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ​ពណ៌​ក្រហម និង​ក្រហម​ទុំ ដែល​មាន​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


លោក​អូហូ‌លីអាប់ ជា​កូន​លោក​អហ៊ី‌សាម៉ាក់ នៃ​កុល‌សម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​គាត់​ដែរ គឺ​លោក​អូហូ‌លីអាប់​ជា​ជាង​ចម្លាក់ ជា​វិចិត្រ‌ករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។


គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ជំរំ‌សក្ការៈ ហើយ​ចង​វាំង​នន និង​បាំង​ហិប​នោះ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំង​នន​មក​បាំង។


ម្ចាស់‌ក្សត្រី​អើយ អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់! ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ដ៏​ចំណាន។


គាត់​ត្រូវ​អារ​ក​ពពែ​ឈ្មោល​សម្រាប់​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅលើ​គំរប​ហិប និង​ផ្នែក​ខាង​មុខ​គំរប​ហិប​ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ប្រាប់​ហារូន​ជា​បង​របស់​អ្នក​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​បំផុត​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំង​នន​ដែល​នៅ​ពី​មុខ​គំរប​ហិប​នៃ​សម្ពន្ធ‌មេត្រី​បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គំរប​ហិប។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​ចេញ​ដំណើរ ហារូន និង​កូន​ចៅ​របស់​គាត់ ត្រូវ​ដោះ​វាំង​នន​ដែល​ខណ្ឌ​ទី​សក្ការៈ​បំផុត


ពេល​នោះ វាំងនន​នៅ​ក្នុង​ម៉ាស្ជិទ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា


វាំងនន​នៅ​ក្នុង​ម៉ាស្ជិទ​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។


ព្រះ‌អាទិត្យ​បាត់​រស្មី វាំងនន​នៅ​ក្នុង​ម៉ាស្ជិទ​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។


គឺ​អាល់ម៉ា‌ហ្សៀស​ហើយ​ដែល​ជា​សន្ដិភាព​របស់​យើង គាត់​បាន​ប្រមូល​សាសន៍​ទាំង​ពីរឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ដ្រ​តែ​មួយ។ ក្នុង​រូប‌កាយ​របស់​អ៊ីសា គាត់​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ដ​នឹង​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម