Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 19:21 - អាល់គីតាប

21 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ចូរ​ហាម​ប្រជា‌ជន​កុំ​ឲ្យ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជាអុលឡោះ‌តាអាឡា ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ចុះ​ទៅ​ហាម​ប្រជា‌ជន កុំ​ឲ្យ​គេ​ទម្លាយ​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល​នោះ​ឡើយ ក្រែង​លោ​មាន​ពួក‌គេ​ជា​ច្រើន​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ហាម​ប្រជា‌ជន​កុំ​ឲ្យ​ស្ទុះ​ចូល​មក​រក​យើង ដែល​ជា​ព្រះ‌អម្ចាស់ ព្រោះ​ចង់​ឃើញ​យើង​នោះ​ឡើយ ក្រែង​លោ​មាន​ពួក​គេ​ជា​ច្រើន​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឯង​ចុះ​ទៅ​ហាម​ដល់​បណ្តាជន​រាល់​គ្នា​ដោយ​ដាច់​ខាត ក្រែង​គេ​រំលង​ចូល​មក​ឯ​ព្រះ‌យេហូវ៉ា ដើម្បី​មើល នោះ​នឹង​មាន​គ្នា​ជា​ច្រើន​ត្រូវ​ស្លាប់

សូមមើលជំពូក ចម្លង




និក្ខមនំ 19:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ូសា​ក៏​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូត​ហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។


អុលឡោះ​បញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​បរិសុទ្ធ។


អុលឡោះ​មាន​បន្ទូល​ទៀត​ថា៖ «អ្នក​មិន​អាច​ឃើញ​មុខ​យើង​បាន​ទេ ដ្បិត​គ្មាន​មនុស្ស​ណា​អាច​ឃើញ​មុខ​យើង ហើយ​មាន​ជីវិត​តទៅ​មុខ​ទៀត​បាន​ឡើយ»។


ពេល​ណា​អ្នក​ទៅ​ដំណាក់​របស់​អុលឡោះត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត‌ល្អន់។ ត្រូវ​ចូល​ទៅ​ជិត​ទ្រង់ ដើម្បី​ត្រង‌ត្រាប់​ស្ដាប់ ជា​ជាង​ចង់​ធ្វើ​គូរបាន​ដោយ​ចិត្ត​មិន​ស្មោះ​ត្រង់ ដូច​មនុស្ស​លេលា ដ្បិត​អ្នក​ទាំង​នោះ​ពុំ​ដឹង​ថា​ខ្លួន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ។


នៅ​ពេល​លើក​ជំរំ កាល​ហារូន និង​កូន​ចៅ​របស់​គាត់ រុំ​របស់​របរ​សក្ការៈ ព្រម​ទាំង​គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​ក្នុង​ទី​សក្ការៈ ចប់​សព្វ​គ្រប់ ហើយ​កូន​ចៅ​កេហាត់​ត្រូវ​នាំ​គ្នា​មក​សែង​របស់​ទាំង​នោះ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ប៉ះ​ពាល់​អ្វីៗ​ដែល​សក្ការៈ​ឡើយ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ជា​ភារកិច្ច​របស់​កូន​ចៅ​កេហាត់​នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


«មិន​ត្រូវ​ដក​អំបូរ​កេហាត់​ចេញ​ពី​កុល‌សម្ព័ន្ធ​លេវី​ឡើយ។


ពេល​ណា​អំបូរ​កេហាត់​គេ​ចូល​មក​ជិត​ទី​សក្ការៈ​បំផុត ហារូន និង​កូន​ចៅ​របស់​គាត់​ត្រូវ​ចាត់​ចែង​ឲ្យ​ពួក​គេ​បំពេញ​មុខ​ងារ និង​ភារកិច្ច​រៀងៗ​ខ្លួន ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រស់​រាន​មាន​ជីវិត ឥត​ស្លាប់​ឡើយ។


ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​មើល​គ្រឿង​សក្ការៈ​ជា​ដាច់​ខាត សូម្បី​តែ​មួយ​ភ្លែត​ក៏​មិន​បាន​ដែរ ក្រែង​លោ​បាត់​បង់​ជីវិត»។


ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ​ខ្ញុំ​ឈរ​នៅ​ចន្លោះអុលឡោះ‌តាអាឡា និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​បន្ទូល​របស់​ទ្រង់ មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ទ្រង់​មាន​បន្ទូល​ថា:


អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​ប្រជា‌ជន​នៅ​បេត‌សេ‌ម៉េស ពី​ព្រោះ​ពួក​គេ​សម្លឹង​មើល​ហិប​របស់​ទ្រង់។ ទ្រង់​បាន​ប្រហារ​មនុស្ស​ចិត​សិប​នាក់ ក្នុង​ចំណោម​ពួក​គេ។ ប្រជា‌ជន​នាំ​គ្នា​កាន់​ទុក្ខ​ដោយអុលឡោះ‌តាអាឡា​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម