Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 4:13 - អាល់គីតាប

13 លោក​ម៉ាដេ‌កាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ជម្រាប​នាង​អេសធើរ​វិញ​ថា៖ «សូម​ជម្រាប​មហា‌ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន‌ជាតិ​យូដា​ទាំង​អស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពេល​នោះ ម៉ា‌ដេកាយ​ក៏​ប្រាប់​គេ​ឲ្យ​ឆ្លើយ​តប​នឹង​ព្រះ​នាង​អេសធើរ​ថា៖ «កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​នៅ​ក្នុង​ដំណាក់​របស់​ស្ដេច នឹង​គេច​ផុត​លើស​ពី​សាសន៍​យូដា​ទាំង​អស់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ម៉ាដេ‌កាយ​ឲ្យ​គេ​នាំ​ពាក្យ​ទៅ​ទូល​ព្រះ‌នាង​អេសធើរ​វិញ​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រិ‌យានី សូម​កុំ​នឹក​ស្មាន​ថា ព្រះ‌នាង​អាច​គេច​ផុត​ពី​សេចក្ដី​វិនាស ដែល​នឹង​កើត​មាន​ចំពោះ​ជន‌ជាតិ​យូដា​ទាំង​អស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ​ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថាព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ

សូមមើលជំពូក ចម្លង




នាង​អេសធើរ 4:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ក៏​នាំ​ពាក្យ​សំដី​របស់​នាង​អេសធើរ ទៅ​ជម្រាប​លោក​ម៉ាដេ‌កាយ។


ប្រសិន​បើ​នាង​សំងំ​ស្ងៀម​នៅ​ពេល​នេះ ជន‌ជាតិ​យូដា​មុខ​តែ​ទទួល​ជំនួយ និង​រួច​ជីវិត តាម​មធ្យោ‌បាយ​មួយ​ផ្សេង​ទៀត រីឯ​នាង​វិញ នាង​នឹង​វិនាស​ផុត​ពូជ។ ក៏​ប៉ុន្តែ តើ​នរណា​ដឹង នាង​បាន​ឡើង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ដូច្នេះ ប្រហែល​ជា​ដើម្បី​សង្គ្រោះ​ជន‌ជាតិ​យូដា នៅ​ពេល​នេះ​ហើយ​មើល​ទៅ!»។


អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ដ​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។


ដ្បិត​គាត់​ជិត​បាត់​បង់​ជីវិត ព្រោះ​តែ​កិច្ចការ​របស់​អាល់ម៉ា‌ហ្សៀស គឺ​គាត់​បាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​បង​ប្អូន ដែល​ពុំ​អាច​មក​ជួយ​ខ្ញុំ​បាន។


សូម​បង​ប្អូន​គិត​ពី​អ៊ីសា​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​គាត់​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ដ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម