Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 10:1 - អាល់គីតាប

1 ស្តេច​អហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា ឲ្យ​បង់​ពន្ធដារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ដី​គោក និង​នៅ​លើ​កោះ​នានា​ក្នុង​ផ្ទៃ​សមុទ្រ ឲ្យ​បង់​ពន្ធ​ដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះចៅ​អហា‌ស៊ូរុស​បាន​បង្ខំ​ប្រជា‌ជន​ដែល​រស់​លើ​ដី​គោក និង​នៅ​តាម​កោះ​នានា ឲ្យ​បង់​ពន្ធដារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ដាក់​ឲ្យ​មាន​ពន្ធ‌ដារ​ដល់​ពួក​អ្នក​ស្រុក នឹង​ពួក​ដែល​នៅ​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង




នាង​អេសធើរ 10:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​អ្នក​ទាំង​នោះ​ហើយ​ជា​បុព្វ‌បុរស​របស់​ប្រជា‌ជាតិ​នា​នា ដែល​រស់​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ បែក​ចេញ​ជា​ស្រុក តាម​ភាសា និង​បែក​ចេញ​ជា​ជាតិ​សាសន៍ តាម​ពូជ​អំបូរ​រៀងៗ​ខ្លួន។


នេះ​ជា​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​ជំនាន់​ស្តេច​អហា‌ស៊ូរុស។


នៅ​ថ្ងៃ​ដដែល​នោះ គឺ​ថ្ងៃ​ទី​ម្ភៃ​បី​ក្នុង​ខែ​ជេស្ឋ គេ​ក៏​បាន​កោះ​ហៅ​ពួក​ស្មៀន​ស្តេច​មក ហើយ​ប្រាប់​ឲ្យ​សរសេរ​សារ តាម​សេចក្ដី​ដែល​ម៉ាដេ‌កាយ​បង្គាប់ ផ្ញើ​ទៅ​ជន‌ជាតិ​យូដា ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​មេ​ដឹក​នាំ​អាណា‌ខេត្ត​ទាំង​អស់ ចាប់​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី គឺ​មាន​ទាំង​អស់​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ​អាណា‌ខេត្ត។ សារ​ទាំង​នោះ​សរសេរ​តាម​អក្សរ​របស់​អាណា‌ខេត្ត​នីមួយៗ និង​តាម​ភាសា​របស់​ជាតិ​សាសន៍​នីមួយៗ។ រីឯ​ជន‌ជាតិ​យូដា​ក៏​បាន​ទទួល​សារ​តាម​ភាសា និង​អក្សរ​របស់​ខ្លួន​ផ្ទាល់​ដែរ។


ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស​ និង​នៅ​កោះ​នានា នឹង​យក​ជំនូន​មក​ជូន​ស្តេច ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា​ ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ជូន​ដែរ។


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


អស់​អ្នក​ដែល​រស់​នៅ​ទិស​បូព៌ា នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ហើយ​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ ក៏​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ!


ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។


នៅ​គ្រា​នោះ ស្តេច​អធិរាជ​រ៉ូម៉ាំង ឈ្មោះ​អូគូស្ដ បាន​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជា‌ជន​ទាំង​អស់ ក្នុង​ចក្រ‌ភព​រ៉ូម៉ាំង​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម