Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:17 - អាល់គីតាប

17 ដ្បិត​រឿង​របស់​មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ស្តេច​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​អញ្ជើញ​មហា‌ក្សត្រិ‌យានី​មក​ជួប​ស្ដេច ហើយ​នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដ្បិត​ការប្រព្រឹត្ត​របស់​អគ្គ‌មហេសី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់ ហើយ​បណ្ដាល​ឲ្យ​គេ​មើល​ងាយ​ប្តី​របស់​ខ្លួន ព្រោះ​ពួក‌គេ​នឹង​ពោល​ថា "ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​យាង​មក​ទេ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ដ្បិត​រឿង​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី​នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​អហា‌ស៊ូរុស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​មក​គាល់​ស្ដេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដ្បិត​ការ​ដែល​អគ្គ‌មហេសី​ប្រព្រឹត្ត​នេះ នឹង​ឮ​ទៅ​ដល់​ពួក​ស្រីៗ ទាំង​អស់ បណ្តាល​ឲ្យ​គេ​មើល‌ងាយ​ដល់​ប្ដី​របស់​ខ្លួន​គ្រប់​គ្នា ដោយ​ដំណឹង​នេះ​បាន​ផ្សាយ​ទៅ​ថា ស្តេច​អ័ហា‌ស៊ូរុស​បាន​បង្គាប់​ឲ្យ​គេ​នាំ​ព្រះ‌នាង ជា​អគ្គ‌មហេសី មក​ចំពោះ​ទ្រង់ តែ​ព្រះ‌នាង​មិន​ព្រម​ស្តេច​មក​ទេ

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។


នៅ​ដើម​រជ្ជ‌កាល​ស្តេច​អហា‌ស៊ូរុស អ្នក​ស្រុក​នោះ​បាន​ផ្ញើ​សារ​មួយ​ជូន​ស្តេច ដើម្បី​ចោទ​ប្រកាន់​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។


លោក​មមូ‌កាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្ដេច និង​មេ​ដឹក​នាំ​ថា៖ «មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ស្តេច​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជា‌ជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​អហា‌ស៊ូរុស​ដែរ


ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​ពែរ្ស និង​ជន‌ជាតិ​មេឌី ឮ​ដំណឹង​ថា មហា‌ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ស្តេច ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បង​ប្អូន​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ភរិយា​រៀងៗ​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ភរិយា​ក៏​ត្រូវ​គោរព​ស្វាមី​របស់​ខ្លួន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម