Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 1:11 - អាល់គីតាប

11 ឲ្យ​អញ្ជើញ​មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​ជួប​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​នាង ដ្បិត​នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឲ្យ​ទៅ​យាង​ព្រះ‌នាង​វ៉ាសធី ជា​អគ្គម‌ហេសី​មក​នៅ​ចំពោះ​ទ្រង់ ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​នឹង​បង្ហាញ​រូប​ឆោម​ឲ្យ​ប្រជា‌ជន និង​ពួក​មន្ត្រី​ឃើញ ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​គួរ​គយ​គន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឲ្យ​យាង​ព្រះ‌មហា‌ក្សត្រិ‌យានី​វ៉ាស‌ធី​មក​គាល់​ស្ដេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជា‌ជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឲ្យ​ទៅ​នាំ​ព្រះ‌នាង​វ៉ាសធី ជា​អគ្គ‌មហេសី​មក​នៅ​ចំពោះ​ទ្រង់ មាន​ទាំង​ពាក់​មកុដ​ផង ដើម្បី​នឹង​សំដែង​លំអ​ព្រះ​រូប​ដល់​បណ្តាជន នឹង​ដល់​ពួក​អ្នក​ជា​ប្រធាន​ទាំង‌ឡាយ ពី​ព្រោះ​ព្រះ‌នាង​មាន​រូប‌ឆោម​ល្អ​ពេក​ណាស់

សូមមើលជំពូក ចម្លង




នាង​អេសធើរ 1:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយ‌គន់​ដូច​សម្តេច​អាប់‌សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


ប៉ុន្តែ មហា‌ក្សត្រិ‌យានី​ពុំ​ព្រម​មក តាម​បញ្ជា​របស់​ស្ដេច ដែល​ពួក​មហា‌តលិក​បាន​ជម្រាប​ជូន​ឡើយ។ ពេល​នោះ ស្តេច​ខឹង​យ៉ាង​ខ្លាំង។


ស្តេច​ស្រឡាញ់​នាង​អេសធើរ​លើស​ស្ត្រី​ឯ​ទៀតៗ ស្ដេច​ពេញ​ចិត្ត​នឹង​នាង ហើយ​មាន​ចិត្ត​សន្ដោស​ចំពោះ​នាង លើស​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ឯ​ទៀតៗ។ ពេល​នោះ ស្ដេច​ក៏​បំពាក់​មកុដ‌រាជ្យ​លើ​នាង ហើយ​លើក​នាង​ធ្វើ​ជា​មហា‌ក្សត្រិ‌យានី​ជំនួស​នាង​វ៉ាស‌ធី។


ត្រូវ​ឲ្យ​គេ​យក​អាវ​របស់​ស្តេច​មក​បំពាក់​ជូន រួច​យក​សេះ​ជា​ជំនិះ​របស់​ស្តេច គឺ​សេះ​ដែល​មាន​ភួង​រាជ្យ​នៅ​លើ​ក្បាល​ផង​នោះ មក​ឲ្យ​គាត់​ជិះ។


មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែអុលឡោះ‌តាអាឡា​ជា​អ្នក​ណែ‌នាំ​ផ្លូវ។


រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សម្រស់​ល្អ​ស្អាត មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។


បុរស​នោះ​ឈ្មោះ​ណាបាល ភរិយា​គាត់​ឈ្មោះ​នាង​អប៊ី‌កែល​ដែល​ជា​ស្ត្រី​ម្នាក់​មាន​ប្រាជ្ញា​វាង‌វៃ រូប​សម្ផស្ស​ស្រស់​ល្អ រីឯ​ប្ដី​នាង​ជា​មនុស្ស​កំរោល និង​មាន​ចិត្ត​ឃោរ‌ឃៅ។ គាត់​ជា​មនុស្ស​ក្នុង​អំបូរ​កាលែប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម