Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 91:10 - អាល់គីតាប

10 គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន ដល់​អ្នក​បាន​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដូច្នេះ មហន្តរាយ​នឹង​មិន​កើតមាន​ដល់​អ្នក​ឡើយ ហើយ​គ្រោះកាច​ក៏​នឹង​មិន​មកជិត​រោង​របស់អ្នក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន ដល់​អ្នក​បាន​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យ៉ាង​នោះ នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង ដល់​ឯង​ឡើយ ក៏​គ្មាន​វេទនា​ណា​មក​ជិត​ទី​លំនៅ​របស់​ឯង​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 91:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​បាន​សុខ‌សាន្ត​នៅ​ក្នុង ទី​លំ‌នៅ​របស់​អ្នក ហើយ​ពេល​អ្នក​មើល​ទៅ​ហ្វូង​សត្វ ក៏​មិន​ឃើញ​មាន​បាត់​បង់​ដែរ។


អុលឡោះ‌តាអាឡា​នឹង​ថែ‌រក្សា​ការពារ​ជីវិត​អ្នក កុំ​ឲ្យ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។


គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែងតែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ដ​ព្យាយាម។


អុលឡោះ‌តាអាឡា​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ទ្រង់​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ទ្រង់​ឲ្យ​ជំងឺ​ទាំង​នោះ កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម