ទំនុកតម្កើង 7:12 - អាល់គីតាប12 មនុស្សអាក្រក់មិនដូរគំនិតទេ គេ នឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ប្រសិនបើអ្នកណាមិនបែរមកវិញទេ ព្រះក៏សំលៀងដាវរបស់ព្រះអង្គ ហើយយឹតធ្នូតម្រង់ទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 បើអ្នកណាមិនប្រែចិត្ត ព្រះអង្គនឹងសំលៀងដាវ ព្រះអង្គយឹតដំឡើងធ្នូជាស្រេច សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 មនុស្សអាក្រក់មិនដូរគំនិតទេ គេ នឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ ទ្រង់បានយឹតដំឡើងធ្នូជាស្រេច សូមមើលជំពូក |
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។