Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 55:18 - អាល់គីតាប

18 ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី ក៏​ទ្រង់​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ព្រះអង្គ​បាន​ប្រោសលោះ​ព្រលឹង​របស់ខ្ញុំ​ដោយ​សុខសាន្ត ចេញពី​ចម្បាំង​ទាស់នឹង​ខ្ញុំ ទោះបីជា​មាន​មនុស្ស​ជាច្រើន​ប្រឆាំងនឹង​ខ្ញុំ​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌អង្គ​នឹងប្រោស​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​មនុស្សជា​ច្រើន​លើក​គ្នា​ទាស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី ក៏​ព្រះអង្គ​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ទ្រង់​បាន​ដោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​គេ​ទាស់​ទទឹងនឹង​ខ្ញុំ​ជា​ច្រើន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 55:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ស្រែក​ថា៖ «សាឡាម​ចំពោះ​ស្តេច!»។ គាត់​គោរព​ស្តេច​ទត​ដល់​ដី ហើយ​ជម្រាប​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច!»។


ក្រោយ​ពេលអុលឡោះ‌តាអាឡា​រំដោះ​ស្តេច​ទត ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ហើយ ស្តេច​ទត​សូត្រ​ទំនុក‌តម្កើង​ជូនអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖


គាត់​ឆ្លើយ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​អ្នក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​គេ​ទៅ​ទៀត»។


ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ទ្រង់​ស្តាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ខ្ញុំ សូម​យក​ចិត្ត​ទុក​ដាក់​នឹង សំរែក​របស់​ខ្ញុំ សូម​ស្តាប់​ពាក្យ​ទូរអា‌អង្វរ​របស់ ខ្ញុំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។


ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ខ្ញុំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ខ្ញុំ។


ពី​សូរ៉កា សូម​ទ្រង់​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ សូម​ទ្រង់​វាយ​ប្រហារ​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ - សម្រាក សូម​អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ទ្រង់​ស្តាប់​ឮ​សំឡេង​ដែល​ខ្ញុំ ស្រែក​អង្វរ​ថា: “សូម​កុំ​បែរ​ចេញ​ពី​ខ្ញុំ​ឡើយ សូម​ស្ដាប់​សំរែក​អង្វរ​របស់​ខ្ញុំ សូម​ជួយ​ខ្ញុំ​ផង!”។


អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​អុលឡោះ​ជា​បិតា​ខ្ញុំ​ឲ្យ​ចាត់​ម៉ាឡា‌អ៊ីកាត់​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ?


កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម