Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:9 - អាល់គីតាប

9 អុលឡោះ​អើយ សូម​កុំ​មើល អំពើ​បាប​របស់​ខ្ញុំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 សូម​បាំង​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាប​ទាំងឡាយ​របស់ទូលបង្គំ សូម​លុប​អំពើទុច្ចរិត​ទាំងអស់​របស់ទូលបង្គំ​ចេញ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូលបង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​ខ្ញុំ​យក​ទឹក​មក​លាង​ខ្លួន ទោះ​បី​ខ្ញុំ​យក​សាប៊ូ​មក​លាង​ដៃ


ឱ​អុលឡោះ​អើយ! សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង ដ្បិត​ទ្រង់​មាន​ចិត្ត មេត្តា‌ករុណា​ដ៏​លើស‌លប់ សូម​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ទ្រង់​មាន​ចិត្ត អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស។


ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ខ្ញុំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ទ្រង់​ផ្ទាល់​គាប់ បំណង​ស្រង់​ជីវិត​ខ្ញុំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ទ្រង់​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ខ្ញុំ ទៀត​ហើយ។


យើង​មើល​ឃើញ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​នេះ​ប្រព្រឹត្ត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ អំពើ​អាក្រក់​របស់​ពួក​គេ​មិន​អាច​លាក់​កំបាំង​នឹង​ភ្នែក​យើង​ទេ។


យើង​នឹង​ប្រោះ​ទឹក​ដ៏​វិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។


ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ​លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ​ពាល់​ឆ្អឹង ប៉ះ​ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​ដោយ​ធម្មតា ឬ​ក៏​ប៉ះ​ពាល់​ផ្នូរ។


ទ្រង់​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់​ទាស់ នឹង​យើង​តាម​ហ៊ូកុំ​នោះ​ចោល។ ទ្រង់​បាន​ដក​បញ្ជី​នេះ​ចេញ ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម