Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:29 - អាល់គីតាប

29 ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ វាយ​លុក​ខ្មាំង​សត្រូវ និង​ឲ្យ​ខ្ញុំ​អាច​លោត​រំលង​កំពែង ក្រុង​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 មែនហើយ ដោយនូវ​ព្រះអង្គ ទូលបង្គំ​អាច​វាយលុក​ទ័ពខ្មាំងសត្រូវ ដោយនូវ​ព្រះ​នៃទូលបង្គំ ទូលបង្គំ​អាច​លោតរំលង​កំពែងក្រុង​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដ្បិត​ដោយ​សារ​ព្រះ‌អង្គ ទូល‌បង្គំ​អាច​ប្រហារ​សត្រូវ​ទាំង​កង ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​អាច​លោត រំលង​កំផែង​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ព្រះអង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ វាយ​លុក​ខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលង​កំពែង ក្រុង​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ពី​ព្រោះ​ដោយ​ពឹង​ទ្រង់ នោះ​ទូលបង្គំ​នឹង​រត់​ចូល​ទៅ ត​នឹង​កង‌ទ័ព ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​លោត រំលង​កំផែង​បាន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ​វាយ​លុក ខ្មាំង​សត្រូវ និង​ឲ្យ​ខ្ញុំ​អាច​លោត​រំលង កំពែង​ក្រុង​របស់​ពួក​គេ។


ស្តេច​ទត​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​វាយ​ឈ្នះ​ពួក​ភីលី‌ស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។


នៅ​គ្រា​ដែល​ចង្កៀង​របស់​ទ្រង់​បំភ្លឺ​ខ្ញុំ ហើយ​ពន្លឺ​របស់​ទ្រង់​នាំ​ខ្ញុំ ឲ្យ​ដើរ​កាត់​ភាព​ងងឹត។


សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ ទ្រង់​បង្រៀន​ខ្ញុំ​អំពី​យុទ្ធ‌សាស្ត្រ ហើយ​ហ្វឹក‌ហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។


អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។


អុលឡោះ‌តាអាឡា​ជា​ពន្លឺ និង​ជា​ម្ចាស់‌សង្គ្រោះ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! អុលឡោះ‌តាអាឡា​ជា​ទី​ជំរក​របស់​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។


ប៉ុន្ដែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ក្តី​មេត្តា​របស់​អុលឡោះ​ប៉ុណ្ណោះ។ គុណ​របស់​ទ្រង់​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្ដែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ក្តី​មេត្តា​របស់​អុលឡោះ​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ​ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។


ទ្រង់​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​ពី​អ្វីៗ​ដែល​មាន​អំណាច គឺ​ទ្រង់​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជំនះ​របស់​ទ្រង់។


អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​អុលឡោះ‌ជាបិតា​របស់​យើង​ដែរ»។


ទត​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលី‌ស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលី‌ស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។


ទត​ទូរអា​សួរអុលឡោះ‌តាអាឡា​ថា៖ «តើ​ខ្ញុំ​ត្រូវ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន​ទាំង​នោះ​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​វាយ​ពួក​ភីលី‌ស្ទីន ហើយ​រំដោះ​ក្រុង​កៃឡា​ចុះ!»។


ទត​សួរអុលឡោះ‌តាអាឡា​ថា៖ «ប្រសិន​បើ​ខ្ញុំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ខ្ញុំ​តាម​ទាន់​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម