Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:13 - អាល់គីតាប

13 ខ្ញុំ​នឹង​លើក​ពែង​ឡើង​ជូន​អុលឡោះ‌តាអាឡា ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​នាម​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ខ្ញុំ​នឹង​លើក​ពែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ខ្ញុំ​នឹង​លើក​ពែង​នៃ​ការ​សង្គ្រោះ​ឡើង ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​នឹង​លើក​ពែង​ឡើង​ថ្វាយ​ព្រះ‌អម្ចាស់ ដែល​បាន​រំដោះ​ខ្ញុំ ខ្ញុំ​នឹង​អង្វរ​រក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​ខ្ញុំ​នឹង​ទទួល​យក​ពែង​នៃ​សេចក្ដី​សង្គ្រោះ ហើយ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​នាំ​គ្នា​លើក​តម្កើង​អុលឡោះ‌តាអាឡា ចូរ​ប្រកាស​នាម​ទ្រង់! ចូរ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ប្រាប់​ប្រជា‌ជាតិ​នានា!


ខ្ញុំ​សូម​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ខ្ញុំ​នឹង​អង្វរ​រក​នាម​របស់​អុលឡោះ‌តាអាឡា។


ទ្រង់​ស្តាប់​ខ្ញុំ អស់​មួយ​ជីវិត ខ្ញុំ​នឹង​អង្វរ​ទ្រង់។


ក្រៅ​ពី​អុលឡោះ‌តាអាឡា ខ្ញុំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ទ្រង់​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​ការ​ អនាគត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ទ្រង់។


យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត​ចេញ​ពី​ទ្រង់​ទៀត​ឡើយ សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង នោះ​យើង​ខ្ញុំ​គោរព​បម្រើ​នាម​របស់​ទ្រង់។


នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ពោល​ឡើង​ថា: ចូរ​អរគុណអុលឡោះ‌តាអាឡា ចូរ​ប្រកាស​នាម​របស់​ទ្រង់ ចូរ​ថ្លែង​ពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ។ ចូរ​រំលឹក​ឲ្យ​គ្រប់ៗ​គ្នា​ដឹង​ថា នាម​របស់​ទ្រង់​ឧត្ដុង្គ‌ឧត្ដម​ណាស់។


លុះ​ជប់‌លៀង​រួច​ហើយ អ៊ីសា​ធ្វើ​តាម​បែប​ដដែល គាត់​យក​ពែង​មក​កាន់ ទាំង​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រ​ថ្មី​ចង​ឡើង ដោយ‌សារ​ឈាម​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។


ពេល​យើង​លើក​ពែង​នៃ​ពរ​ឡើង ដើម្បី​អរ​គុណ​អុលឡោះ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


បង​ប្អូន​មិន​អាច​លើក​ពែង​របស់​អ៊ីសា‌ជាអម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អ៊ីព្លេស​ពិសា​ផង​បាន​ទេ។ បង​ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អ៊ីព្លេស​ផង​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម