Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:32 - អាល់គីតាប

32 ពេល​ទ្រង់​មើល​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់‌ញ័រ ពេល​ទ្រង់​ពាល់​ភ្នំ នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 នៅពេល​ព្រះអង្គ​ទត​មើល​មក​ផែនដី វា​ក៏​ញ័ររន្ធត់ នៅពេល​ព្រះអង្គ​ទ្រង់​ពាល់​ភ្នំ​នានា វា​ក៏​ហុយឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 កាលព្រះ‌អង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់​ញ័រ កាល​ព្រះ‌អង្គ​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ពេល​ព្រះអង្គ​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញាប់‌ញ័រ ពេល​ព្រះអង្គ​ពាល់​ភ្នំ នោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 កាល​ណា​ទ្រង់​ក្រឡេក​ទត​មក​ផែនដី នោះ​ផែនដី​ក៏​ញ័រ កាល​ណា​ទ្រង់​ពាល់​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ឡើង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:32
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ផែនដី​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ អុលឡោះ‌តាអាឡា! ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃ របស់​ទ្រង់ ហើយ​ចុះ​មក! សូម​ពាល់​ភ្នំ ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង។


អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​មក​ហើយ ទ្រង់​មិន​សំងំ​នៅ​ស្ងៀម​ឡើយ មាន​ភ្លើង​សន្ធោ‌សន្ធៅ​នៅ​ពី​មុខ​ទ្រង់ ហើយ​ជុំ‌វិញ​ទ្រង់ មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង។


ឱ​អុលឡោះ​អើយ ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់! ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ទ្រង់ វា​ពុះ​កញ្ជ្រោល សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់‌ញ័រ​ដែរ។


ទ្រង់​ដើរ​កាត់​សមុទ្រ ទ្រង់​ដើរ​កាត់​មហា‌សាគរ គ្មាន​នរណា​អាច​រក​ដាន​ជើង របស់​ទ្រង់​ឃើញ​ទេ។


មាន​ផ្សែង​ហុយ​ពាស​ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិតអុលឡោះ‌តាអាឡា​ចុះ​មក​លើ​ភ្នំ ហើយ​ទ្រង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​មាន​រញ្ជួយ​ផែនដី អ្នក​ស្រុក​ទាំង​អស់​នឹង​នាំ​គ្នា​កាន់​ទុក្ខ។ ផែនដី​ទាំង​មូល​នឹង​កក្រើក​ឡើង រួច​ស្ងប់​វិញ ដូច​ទឹក​ទន្លេ​នៅ​ស្រុក​អេស៊ីប​ជន់​ឡើង រួច​ស្រក​ទៅ​វិញ​ដែរ។


ភ្នំ​ឃើញ​ទ្រង់ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។


មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​មុខ​ទ្រង់​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម