ណាហ៊ុម 3:1 - អាល់គីតាប1 វេទនាហើយ ក្រុងដែលប្រឡាក់ដោយឈាម ហើយមានការកុហក អំពើឃោរឃៅ និងការលួចប្លន់គ្រប់ទីកន្លែង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម មានពេញដោយការកុហក អំពើឃោរឃៅ និងការលួចប្លន់មិនឈប់ឈរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 វេទនាហើយ ក្រុងដែលប្រឡាក់ដោយឈាម ហើយមានការកុហក អំពើឃោរឃៅ និងការលួចប្លន់គ្រប់ទីកន្លែង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 វេទនាដល់ទីក្រុង ដែលប្រឡាក់ដោយឈាម វាពេញដោយសេចក្ដីកំភូត នឹងសេចក្ដីច្រឡោត ការរឹបជាន់មិនចេះបាត់ចេញឡើយ សូមមើលជំពូក |
តើនរណាបានប្រគល់ពូជពង្សយ៉ាកកូប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺអុលឡោះតាអាឡាដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងចិត្តរបស់ទ្រង់ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនព្រមស្ដាប់ហ៊ូកុំរបស់ទ្រង់ទេ។
នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកំទេចរទេះចំបាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។