Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ណាហ៊ុម 2:4 - អាល់គីតាប

4 រទេះ​ចំបាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ ឆ្លង​កាត់​ទី​លាន​ក្រុង មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រទេះ​ចម្បាំង​រត់​យ៉ាង​សម្បើម​ទៅ​តាម​ផ្លូវ រត់​ចុះ​ឡើង​តាម​ផ្លូវ មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រទេះ​ចម្បាំង​បោះ‌ពួយ​ទៅ​មុខ​ឆ្លង​កាត់​ផ្លូវ ឆ្លង​កាត់​ទី​លាន​ក្រុង មើល​ទៅ​ប្រៀប​ដូច​ជា​ភ្លើង​ចន្លុះ ហើយ​បរ​ទៅ​មុខ​យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 អស់​ទាំង​រទេះ​ចំបាំង​រត់​យ៉ាង​សំបើម ទៅ​តាម​ផ្លូវ ក៏​រត់​ចុះ​ឡើង​តាម​ផ្លូវ​ធ្លា មាន​ភាព​ដូច​ជា​ចន្លុះ ហើយ​ក៏​រត់​លឿន​ដូច​ជា​ផ្លេក‌បន្ទោរ

សូមមើលជំពូក ចម្លង




ណាហ៊ុម 2:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សំលៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។


អ្នក​បាន​ប្រើ​ពួក​បម្រើ​របស់​អ្នក ឲ្យ​មក​ជេរ​អុលឡោះ។ អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ច្រើន អញ​នឹង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ អញ​នឹង​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ។ អញ​នឹង​ឡើង​ទៅ​ដល់​កំពូល​ដ៏​ខ្ពស់​ជាង​គេ ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង​ផង។


មើល អុលឡោះ‌តាអាឡា​កំពុង​តែ​មក ទ្រង់​មក​ក្នុង​ភ្លើង រទេះ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ទ្រង់​ធ្វើ​តាម​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​បន្ទូល​ដែល​ទ្រង់ ព្រមាន​ទុក​ជា​មុន។


មើល៍! ខ្មាំង​សត្រូវ​នាំ​គ្នា​មក​ដូច​ពពក​ខ្មៅ​ងងឹត រទេះ​ចំបាំង​របស់​គេ​ប្រៀប​បាន​នឹង​ព្យុះ​សង្ឃរា ទ័ព​សេះ​របស់​គេ​បោល​លឿន​ជាង​សត្វ​ឥន្ទ្រី។ យើង​ខ្ញុំ​ត្រូវ​វេទនា​ហើយ យើង​ខ្ញុំ​នឹង​វិនាស​អន្តរាយ​ជា​មិន​ខាន!


ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សំរុក​ទៅ! រទេះ​ចំបាំង ចូរ​សំរុក​ទៅ​មុខ​យ៉ាង​លឿន! ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធ ដែល​ជា​អ្នក​កាន់​ខែល និង​ទាហាន​ពី​ស្រុក​លូឌ​ដែល​ជា​អ្នក​បាញ់​ព្រួញ ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!


ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។


ទ័ព​សេះ​ដ៏​ច្រើន​របស់​ពួក​គេ​នឹង​សំរុក​ចូល​មក ធ្វើ​ឲ្យ​ដី​ហុយ​ជុំ​ជិត​លើ​អ្នក ហើយ​កំពែង​របស់​អ្នក​នឹង​រញ្ជួយ​ញាប់‌ញ័រ​ដោយ​សន្ធឹក​ទ័ព​សេះ កង់​រទេះ​ចំបាំង នៅ​ពេល​សត្រូវ​សំរុក​ចូល​មក​តាម​ទ្វារ​របស់​អ្នក ដូច​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​គេ​វាយ​យក​បាន។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ក្រុង​ទីរ៉ុស​អើយ​យើង​នឹង​ហៅ​ស្ដេច​នេប៊ូ‌ក្នេសា ជា​ស្តេច​លើ​ស្តេច​នានា ឲ្យ​មក​វាយ​ប្រហារ​អ្នក នេប៊ូ‌ក្នេសា​នឹង​លើក​ទ័ព​ពី​ទិស​ខាង​ជើង​មក គឺ​មាន​កង‌ពល​សេះ រទេះ​ចំបាំង ព្រម​ទាំង​ទាហាន​ដ៏​ច្រើន​ផង។


នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម