ដានីយ៉ែល 8:12 - អាល់គីតាប12 កងពល និងគូរបានប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 រីឯពលបរិវារត្រូវបានប្រគល់ទៅជាមួយនឹងតង្វាយប្រចាំថ្ងៃ ដោយព្រោះការបំពាន។ វាផ្ដួលរំលំសេចក្ដីពិតដល់ដី វាបានប្រព្រឹត្ត ហើយជោគជ័យផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នាជាមួយការថ្វាយតង្វាយដុតប្រចាំថ្ងៃ ព្រោះតែអំពើរំលង វាបោះសេចក្ដីពិតចុះដល់ដី ហើយអ្វីៗដែលវាធ្វើក៏ចេះតែចម្រើនឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 កងពល និងយញ្ញបូជាប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ឯពួកពលបរិវារ ក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយដង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចំរើនផង សូមមើលជំពូក |
អុលឡោះតាអាឡាអើយ! ទ្រង់សុចរិតពន់ពេកណាស់ ខ្ញុំពុំអាចតវ៉ារកខុសត្រូវ ជាមួយទ្រង់បានទេ។ ប៉ុន្តែ ខ្ញុំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ទ្រង់ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?