Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 7:11 - អាល់គីតាប

11 ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 “ពេលនោះ ខ្ញុំ​កំពុងតែ​សង្កេតមើល ដោយព្រោះ​សំឡេង​នៃ​ពាក្យ​ព្រហើន​ដែល​ស្នែង​នោះ​បាន​ពោល​។ ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល សត្វ​នោះ​ត្រូវបាន​សម្លាប់ ហើយ​សាកសព​វា​ត្រូវបាន​បំផ្លាញ ក៏​ត្រូវបាន​ប្រគល់​ទៅ​ភ្លើងសន្ធោសន្ធៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពេល​នោះ ខ្ញុំ​គន់​មើល ព្រោះ​មាន​សំឡេង​របស់​ស្នែង ដែល​ពោល​ពាក្យ​យ៉ាង​ធំ។ ពេល​ខ្ញុំ​មើល​ទៅ ឃើញ​គេ​សម្លាប់​សត្វ​នោះ ហើយ​គេ​បំផ្លាញ​ខ្មោច​វា រួច​បោះ​ចោល​ឲ្យ​ភ្លើង​ឆេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​បាន​ឮ​ស្នែង​តូច​នោះ​ពោល​ពាក្យ​យ៉ាង​ព្រហើន​កោង‌កាច។ ពេល​ខ្ញុំ​កំពុង​តែ​សម្លឹង​មើល ស្រាប់​តែ​សត្វ​ទី​បួន​នោះ​ត្រូវ​គេ​សម្លាប់ ហើយ​គេ​យក​ខ្មោច​ទៅ​ដុត​ចោល​ក្នុង​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ខណៈ​នោះ ខ្ញុំ​បាន​គន់​មើល ដោយ​ព្រោះ​សំឡេង​របស់​ស្នែង​១ ដែល​ពោល​យ៉ាង​ធំ​នោះ ក៏​មើល​ដរាប​ដល់​សត្វ នោះ​ត្រូវ​សំឡាប់​បង់ ហើយ​ខ្មោច​វា​ត្រូវ​បំផ្លាញ ព្រម​ទាំង​ប្រគល់​ដល់​ភ្លើង​ឲ្យ​ឆេះ​ផង

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 7:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​នឹង​សង់​ជំរំ​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុង‌រឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។


រីឯ​សត្វ​ឯ​ទៀតៗ​ក៏​បាត់​បង់​អំណាច​គ្រប់‌គ្រង តែ​ពួក​វា​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​រស់​ត​ទៅ​មុខ​ទៀត​រហូត​ដល់​ពេល​កំណត់។


ខ្ញុំ​សង្កេត​មើល​ស្នែង​ទាំង​នោះ ស្រាប់​តែ​ឃើញ​មាន​ស្នែង​មួយ​ទៀត​តូច​ជាង​គេ ដុះ​ចេញ​ពី​កណ្ដាល​ចំណោម​ស្នែង​ទាំង​ដប់។ គេ​ដក​ស្នែង​មុនៗ​បី​ចេញ​ពី​មុខ​ស្នែង​តូច។ ស្នែង​នេះ​មាន​ភ្នែក​ដូច​ភ្នែក​មនុស្ស ហើយ​មាន​មាត់​ពោល​ចេញ​មក​នូវ​ពាក្យ​ព្រហើន​កោង​កាច»។


ពេល​បាន​ចំរុង‌ចំរើន ព្រោះ​តែ​កល‌ល្បិច​ដ៏​ប៉ិន‌ប្រសប់ ស្ដេច​ក៏​មាន​ចិត្ត​ព្រហើន គឺ​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ដោយ​សុខ‌សាន្ត។ សូម្បី​តែ​ស្តេច​លើ​ស្តេច​ទាំង​អស់ ក៏​ស្ដេច​ហ៊ាន​ប្រឆាំង​ដែរ តែ​ស្ដេច​នោះ​នឹង​ត្រូវ​រលំ ដោយ​គ្មាន​នរណា​ផ្ដួល​ឡើយ។


វា​នឹង​ចេញ​មុខ​មក ហើយ​អ៊ីសា‌ជាអម្ចាស់​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់រួច​ហើយ នៅ​ពេល​អ៊ីសា​មក គាត់​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​គាត់។


គេ​ព្រោក​ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម​សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។


ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ដ​សោះ គេ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សំដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច​បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។


ហេតុ​នេះ​គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​អំណាច។


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


រីឯ​អ៊ីព្លេស​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ដ ដូច​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។


ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា និង​អំពី​បន្ទូល​របស់​អុលឡោះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សំគាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ គ្រង​រាជ្យ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម