ដានីយ៉ែល 2:13 - អាល់គីតាប13 គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់ដានីយ៉ែល និងមិត្តភក្ដិរបស់គាត់យកទៅសម្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ដូច្នេះ មានបទបញ្ជាត្រូវបានប្រកាសផ្សាយដើម្បីសម្លាប់ពួកអ្នកប្រាជ្ញ។ គេក៏តាមរកដានីយ៉ែល និងពួកមិត្តភក្ដិរបស់គាត់ ដើម្បីសម្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដូច្នេះ មានរាជបញ្ជាចេញទៅ ដើម្បីយកពួកអ្នកប្រាជ្ញទៅសម្លាប់ ហើយគេក៏រកដានីយ៉ែល និងគូកនរបស់លោក ដើម្បីយកទៅសម្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីយ៉ែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 យ៉ាងនោះ មានព្រះរាជឱង្ការចេញទៅ បង្គាប់ឲ្យសំឡាប់ពួកអ្នកប្រាជ្ញបង់ ហើយគេក៏រកដានីយ៉ែល នឹងពួកគូកនលោក ដើម្បីយកទៅសំឡាប់ដែរ។ សូមមើលជំពូក |
ព្រោះតែភាពឧត្តុង្គឧត្ដម ដែលអុលឡោះប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះមុខស្តេចនេប៊ូក្នេសា។ គាត់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន គាត់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។