Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 9:17 - អាល់គីតាប

17 ពេល​ណា​ពពក​អណ្តែត​ឡើង​ផុត​ពី​ជំរំ‌សក្ការៈ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​បោះ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​ណា​ពពក​អណ្ដែត​ឡើង​ចេញ​ពី​ត្រសាល នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ដំណើរ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 បើ​កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង




ជន‌គណនា 9:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។


ទ្រង់​ដឹក​នាំ​ខ្ញុំ​ឲ្យ​ដើរ តាម​បំណង​របស់​ទ្រង់ ហើយ​នៅ​ទី​បញ្ចប់ ទ្រង់​នឹង​ទទួល​ខ្ញុំ នៅ​ក្នុង​សិរី‌រុង‌រឿង​របស់​ទ្រង់។


សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន​តាម​បង្គាប់អុលឡោះ‌តាអាឡា។ ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​នៅ​រេផិ‌ឌីម ប៉ុន្តែ នៅ​ទី​នោះ គ្មាន​ទឹក​សម្រាប់​ប្រជា‌ជន​បរិភោគ​ទេ។


ពួក​គេ​លែង​ស្រេក​ឃ្លាន​ទៀត​ហើយ ខ្យល់​ក្ដៅ និង​ព្រះ‌អាទិត្យ មិន​ធ្វើ​ទុក្ខ​គេ​ទេ ដ្បិត​អុលឡោះ​ដែល​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​គេ ទ្រង់​នាំ​ផ្លូវ​គេ ទ្រង់​ដឹក​នាំ​គេ​ឆ្ពោះ​ទៅ​កាន់​ប្រភព​ទឹក។


ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្តែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។


ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ថែម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម