Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 5:25 - អាល់គីតាប

25 អ៊ីមុាំ​ទទួល​យក​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង គាត់​ធ្វើ​ពិធី​លើក​ជំនូន​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ជំនូន​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 សង្ឃ​ត្រូវ​យក​តង្វាយ​នៃ​ការ​ប្រចណ្ឌ​ពី​ដៃ​របស់​ស្ត្រី​នោះ ហើយ​លើក​តង្វាយ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​យក​តង្វាយ​នោះ​ទៅ​ដាក់​លើ​អាស‌នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បូជា‌ចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ដង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្ដី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​ទៅ​ឯ​អាសនា

សូមមើលជំពូក ចម្លង




ជន‌គណនា 5:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាក់​ទាំង​អស់​លើ​ដៃ​របស់​ហារូន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​ជំនូន​នេះ​ឡើង ជា​សញ្ញា​ជូនអុលឡោះ‌តាអាឡា។


ម៉ូសា​យក​ជំនូន​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​ហារូន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​ជំនូន​នោះ​ជូនអុលឡោះ‌តាអាឡា។


ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​អ៊ីមុាំ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​ជំនូន​សម្រាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​ជំនូន​នៃ​ការ​ប្រច័ណ្ឌ និង​ជា​ជំនូន​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។


អ៊ីមុាំ​ឲ្យ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ គាត់​ដាក់​ជំនូន​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​ជំនូន​នៃ​ការ​ប្រច័ណ្ឌ​នោះ​ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​គាត់​វិញ គាត់​កាន់​ទឹក​សម្បថ ដែល​នាំ​ឲ្យ​ត្រូវ​បណ្តា‌សា​ក្នុង​ដៃ​របស់​គាត់​ផ្ទាល់។


បន្ទាប់​មក គាត់​ឲ្យ​ទឹក​សម្បថ​ទៅ​នាង​ផឹក​ទឹក សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​ឲ្យ​នាង​ឈឺ​ចុក​ចាប់។


អ៊ីមុាំ​ត្រូវ​យក​ជំនូន​ម្សៅ​មួយ​ក្តាប់ ធ្វើ​ជា​ទី​រំលឹក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​គាត់​បង្គាប់​ឲ្យ​ស្ត្រី​នោះ​ផឹក​ទឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម