Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:27 - អាល់គីតាប

27 ហើយ​យើង​ខ្ញុំ​នឹង​រៀប​ចំ​ខ្លួន​ជា​កង‌ទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះអុលឡោះ‌តាអាឡា តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 តែ​អ្នក​បម្រើ​របស់​លោក ដែល​គ្រប់​គ្នា​សុទ្ធ​តែ​កាន់​អាវុធ​សម្រាប់​ច្បាំង នឹង​ឆ្លង​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​លោក​ម្ចាស់​បង្គាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ហើយ​យើង​ខ្ញុំ​នឹង​រៀបចំ​ខ្លួន​ជា​កង‌ទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 តែ​យើង​ខ្ញុំ​ប្របាទ​ដែល​មាន​គ្រឿង​ចំបាំង​រៀប​ជា​ស្រេច យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម្ចាស់​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង




ជន‌គណនា 32:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​ម៉ូសា តាំង​ពី​យុវ​វ័យ​មក​និយាយ​ថា៖ «លោក​ម្ចាស់​សូម​ឃាត់​អ្នក​ទាំង​ពីរ​ទៅ!»។


គាត់​ក៏​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​លោក​ប្អូន​មេត្តា​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!


បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀប​ចំ​ខ្លួន​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​អ៊ីស្រ‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ ការ​ពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។


ម៉ូសា​បាន​ចេញ​បញ្ជា​ទៅ​អ៊ីមុាំ​អេឡាសារ យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ស្តី​អំពី​កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​រូបេន។


«អុលឡោះ‌តាអាឡា​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពីអុលឡោះ‌តាអាឡា ដើម្បី​ប្រគល់​ទឹក​ដី ជា​ចំណែក​របស់​លោក​ស្លូផិត‌ហាត​ជា​បង​ប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។


កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​បាន​ដើរ​ជា​ក្បួន​ទ័ព នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​សេចក្តី​ដែល​ម៉ូសា​បង្គាប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម