Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 32:16 - អាល់គីតាប

16 កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​ម៉ូសា ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​នោះ ពួកគេ​ចូល​មក​ជិត ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​នឹង​សង់​ក្រោល​នៅ​ទីនេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​គេ​ចូល​ទៅ​ជិត​ជំរាប​លោក​ថា យើង​ខ្ញុំ​នឹង​ធ្វើ​ក្រោល​សំរាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​នឹង​ទី​ក្រុង​សំរាប់​កូន​ចៅ​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង




ជន‌គណនា 32:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​យ៉ាកកូប គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ គាត់​បាន​សង់​ផ្ទះ​មួយ​សម្រាប់​គាត់ និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។


អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ទ្រង់ នោះ​ទ្រង់​នឹង​បណ្តោយ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ត​ទៅ​មុខ​ទៀត ហើយ​អ្នក​រាល់​គ្នា​បណ្តាល​ឲ្យ​ប្រជា‌ជន​នេះ​ត្រូវ​វិនាស​ទាំង​អស់!»។


បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀប​ចំ​ខ្លួន​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​អ៊ីស្រ‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ ការ​ពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។


ប៊ូគី ជា​កូន​របស់​យុកលី តំណាង​កុល‌សម្ព័ន្ធ​ដាន់។


ត្រូវ​ទុក​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុង​នា​នា​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ដ៏​ច្រើន។


កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ​កាដ​ដើរ​នៅ​មុខ​ប្រជា‌ជន គេ​បាន​សម្រេច​តាម​គម្រោង​ការ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រ‌អែល តាម​ហ៊ូកុំ​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម