Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 31:3 - អាល់គីតាប

3 ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀប​ចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង​សឹក​នឹង​ពួក​គេ​ក្នុង​នាមអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ លោក​ម៉ូសេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ប្រដាប់​អាវុធ ហើយ​ឲ្យ​គេ​ចេញ​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដើម្បី​សម្រេច​ការ​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​សាសន៍​ម៉ាឌាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ឲ្យ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ចេញ​ទៅ​វាយ​ប្រហារ​ជន‌ជាតិ​ម៉ាឌាន ដើម្បី​សង‌សឹក​នឹង​ពួក​គេ ក្នុង​នាម​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​បណ្តាជន​ថា ចូរ​ចាត់‌ចែង​គ្រឿង​ចំបាំង​ឲ្យ​ដល់​ពួក​អ្នក​រាល់​គ្នា​ខ្លះ ដើម្បី​នឹង​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ប្រយោជន៍​នឹង​សំរេច​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​គេ

សូមមើលជំពូក ចម្លង




ជន‌គណនា 31:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ស្តេច​យេហ៊ូវ​ថា៖ «ដោយ​អ្នក​បាន​បំពេញ​តាម​បញ្ជា​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ ហើយ​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​អហាប់ ស្រប​តាម​បំណង​របស់​យើង​ទាំង​ស្រុង​ដូច្នេះ កូន​ចៅ​របស់​អ្នក​នឹង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល រហូត​ដល់​បួន​តំណ»។


អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អហាប់​ជា​ចៅ‌ហ្វាយ​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម ឲ្យ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិ‌បិល​បាន​សម្លាប់។


គាត់​ប្រកាស​ថា៖ «ដោយ​ជន‌ជាតិ​អាម៉ា‌ឡេក​ហ៊ាន​លើក​ដៃ​ប្រឆាំង​នឹង​បល្ល័ង្ក​របស់អុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​ប្រយុទ្ធ​ជា​មួយ​ពួក​គេ អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ»។


ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់ សង‌សឹក​ខ្មាំង​សត្រូវ។ មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល ធ្វើ​គូរបាន នៅ​ស្រុក​ខាង​ជើង តាម​មាត់​ទន្លេ​អឺប្រាត។


ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ទ្រង់​សង‌សឹក​ហើយ គឺ​ទ្រង់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​គេ​បាន​កំទេច​ម៉ាស្ជិទ​របស់​ទ្រង់!


យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​នៅ​តាម​ទី​ក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត‌ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ខ្មាំង​សត្រូវ។


«ភីនេហាស​ជា​កូន​របស់​អេឡាសារ ដែល​ជា​កូន​របស់​អ៊ីមុាំ​ហារូន បាន​សំដែង​ចិត្ត​ឈឺ​ចាប់​ជំនួស​យើង​នៅ​ពេល​ឃើញ​អ៊ីស្រ‌អែល​ក្បត់​ចិត្ត​យើង។ ទោះ​បី​យើង​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​អ៊ីស្រ‌អែល​ក្បត់​ចិត្ត​យើង​ក្តី ក៏​យើង​ពុំ​បាន​ប្រល័យ​ពួក​គេ​ឲ្យ​វិនាស​សូន្យ​ដែរ ព្រោះ​ភីនេហាស​បាន​ពង្វាង​កំហឹង​របស់​យើង​ចេញ​ពី​ពួក​គេ។


តាម​រយៈ​សម្ពន្ធ‌មេត្រី​នេះ យើង​តែង​តាំង​ភីនេហាស និង​ពូជ‌ពង្ស​របស់​គេ​ឲ្យ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ​រហូត​ត​ទៅ ព្រោះ​ភីនេហាស​មាន​ចិត្ត​ឈឺ​ចាប់​ជំនួស​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​រួច​ពី​បាប​ផង»។


ក្នុង​កុល‌សម្ព័ន្ធ​នី​មួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ចាត់​ពល​ទាហាន​មួយ​ពាន់​នាក់។


«នៅ​ស្រុក​អ៊ីស្រ‌អែល ប្រជា‌ជន​ជូន​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!


ម៉ាឡា‌អ៊ីកាត់​នៃអុលឡោះ‌តាអាឡា​ប្រកាស​ថា៖ ចូរ​ដាក់​បណ្តាសា​ក្រុង​មេរ៉ូស​ចុះ ចូរ​ដាក់​បណ្តាសា​អ្នក​ក្រុង​នោះ​ផង ពី​ព្រោះ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា គឺ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម