ជនគណនា 3:40 - អាល់គីតាប40 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦40 ព្រះយេហូវ៉ាមានព្រះបន្ទូលមកលោកម៉ូសេថា៖ «ចូររាប់អស់ទាំងកូនប្រុសច្បងរបស់ពួកអ៊ីស្រាអែល ចាប់ពីអាយុមួយខែឡើងទៅ គឺរាប់ចំនួនតាមឈ្មោះរបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥40 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤40 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូររាប់អស់ទាំងកូនប្រុសច្បងក្នុងពួកកូនចៅអ៊ីស្រាអែល ចាប់តាំងពីអាយុ១ខែឡើងទៅលើ ឲ្យកំណត់រាប់ចំនួនឈ្មោះរបស់គេ សូមមើលជំពូក |
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់ អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត»។