Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:24 - អាល់គីតាប

24 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​នៅ​កណ្តាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង​បាយ​ជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ច្រក​ផ្លូវ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​មាន​របង​នៅ​សង​ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​កណ្ដាល​ផ្លូវ ដែល​មាន​ចម្ការ​ទំពាំង‌បាយជូរ​នៅ​សង​ខាង ហើយ​សង​ខាង​ផ្លូវ​មាន​របង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ត្រង់​ផ្លូវ​ច្រក នា​កណ្តាល​ចំការ​ទំពាំង‌បាយ‌ជូរ មាន​កំផែង​ថ្ម​នៅ​ជា​សង​ខាង

សូមមើលជំពូក ចម្លង




ជន‌គណនា 22:24
2 ការដាក់ឲ្យឆ្លើយតបគ្នា  

លា​ញី​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ឈរ​នៅ​កណ្តាល​ផ្លូវ ទាំង​កាន់​ដាវ​ផង។ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ​ទៅ​ដើរ​នៅ​ក្នុង​ចម្ការ។ បាឡាម​វាយ​លា​ឲ្យ​មក​ដើរ​តាម​ផ្លូវ​វិញ។


លា​ញី​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា វា​ក៏​ងាក​ទៅ​ជិត​របង ធ្វើ​ឲ្យ​ជើង​របស់​បាឡាម​កៀប​ទៅ​នឹង​របង។ បាឡាម​ក៏​វាយ​វា​សា​ជា​ថ្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម