Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 15:28 - អាល់គីតាប

28 អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះអុលឡោះ‌តាអាឡា ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេត‌នា នោះអុលឡោះ‌តាអាឡា​នឹង​លើក​លែង​ទោស​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឯ​សង្ឃ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នោះ នៅ​ពេល​ណា​ដែល​គេ​ធ្វើ​បាប​ដោយ​អចេតនា ដើម្បី​រំដោះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ហើយ​ព្រះ​នឹង​អត់​ទោស​ឲ្យ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មិន​ដឹង​ខ្លួន និង​ដោយ​អចេតនា នោះ​ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​អ្នក​នោះ ដែល​បាន​ធ្វើ​ខុស នៅ​វេលា​ណា​ដែល​គេ​ធ្វើ​បាប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ឥត​ដឹង ដើម្បី​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ រួច​នឹង​បាន​អត់​ទោស​ឲ្យ​គេ

សូមមើលជំពូក ចម្លង




ជន‌គណនា 15:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត​ដៃ​របស់​អ៊ីមុាំ គាត់​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ​នៅ​ចំពោះអុលឡោះ‌តាអាឡា។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រ‌អែល​ថា: ពេល​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា គឺ​បំពាន​លើ​បទ​បញ្ជា​ណា​មួយ​ដែលអុលឡោះ‌តាអាឡា​ហាម​ឃាត់​ត្រូវ​ធ្វើ​ដូច​ត​ទៅ:


គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


ហ៊ូកុំ​ស្តីពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ដោយ​អចេត‌នា​នេះ ត្រូវ​អនុវត្ត​ដូច​គ្នា ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា‌ម្ចាស់​ស្រុក និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម