ជនគណនា 14:21 - អាល់គីតាប21 ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាអុលឡោះដែលនៅអស់កល្ប ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ប៉ុន្តែ ដូចដែលយើងមានព្រះជន្មរស់នៅ ហើយផែនដីទាំងមូលនឹងមានពេញដោយសិរីល្អរបស់ព្រះយេហូវ៉ាយ៉ាងណា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ក៏ប៉ុន្តែ យើងសុំប្រកាសក្នុងនាមយើងជាព្រះដែលមានព្រះជន្មគង់នៅ ហើយមានសិរីរុងរឿងពាសពេញលើផែនដីទាំងមូលថា: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ប៉ុន្តែ អញស្បថដោយនូវព្រះជន្មអញថា ផែនដីទាំងមូលត្រូវបានពេញដោយសិរីល្អនៃព្រះយេហូវ៉ា សូមមើលជំពូក |
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប មានបន្ទូលដូចតទៅ: អ្នកដែលនៅសល់ក្នុងទីក្រុងបាក់បែក នឹងត្រូវស្លាប់ដោយមុខដាវ រីឯអ្នករស់នៅតាមស្រុកស្រែ យើងនឹងប្រគល់គេទៅឲ្យសត្វសាហាវធ្វើជាអាហារ ហើយអ្នកដែលពួននៅតាមភ្នំ និងតាមក្រហែងថ្ម នឹងត្រូវស្លាប់ដោយជំងឺរាតត្បាត។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងជាម្ចាស់ដែលនៅអស់កល្ប! ដោយអ្នកបានយករូបព្រះដ៏គួរស្អប់ខ្ពើម ជារូបដ៏ចង្រៃ មកដាក់នៅក្នុងទីសក្ការៈរបស់យើង ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង យើងនឹងដកប្រជាជនចេញពីអ្នក យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងប្រព្រឹត្តចំពោះអ្នក ដោយឥតត្រាប្រណីឡើយ។
ហេតុនេះ យើងជាម្ចាស់ដែលនៅអស់កល្ប យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភព ទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។